តំណាងរាស្ត្រគណបក្សប្រឆាំងមិនចូលរួមប្រជុំសភាទេនៅថ្ងៃព្រឹកនេះ​

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅក្នុងវេទិកាសន្នីសីទកាសែតព្រឹកថ្ងៃ៧ ខែតុលា នេះ (ប្រភពហ្វេសប៊ុក)

តំណាងរាស្ត្រគណបក្សប្រឆាំងមិនចូលរួមប្រជុំសភានៅព្រឹកនេះទេ បើទោះជាថ្នាក់ដឹកនាំបក្សមានសំឡេងក្នុងសភាទាំងពីរថ្លែងថាស្ថានភាពនយោបាយបានថយចុះកម្តៅ ហើយបក្សប្រឆាំងធ្លាប់បញ្ជាក់ជំហរថាត្រៀមចូលប្រ ជុំសភាវិញនៅខែតុលានេះក៏ដោយ។

នៅម៉ោង៨ព្រឹកនេះ សភាបើកកិច្ចប្រជុំតាមការគ្រោងទុកតែមិនមានតំណាងរាស្រ្តគណបក្សប្រឆាំងទេ គឺមានតែ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ មន្ត្រីបក្សប្រឆាំងមិនបានប្រកាសជាផ្លូវការថា ហេតុអ្វីបានមិនចូលរួមប្រជុំសភា នេះគឺថា នៅនិយាយនៅក្នុងសន្តិសីទនៅស្នាក់ការគណបក្សនៅព្រឹកថ្ងៃដដែលនេះ។

ទោះយ៉ាងកាលពីយប់ថ្ងៃទី០៦ ខែតុលា លោក សម រង្ស៊ី ប្រាប់វិទ្យុវីអូអេថា គណបក្សសង្គ្រោះជាតិមិនអាចចូលរួមប្រជុំសភាបានទេ ដរាបបក្សប្រជាជនកម្ពុជាមិនបានដោះលែងមន្ត្រីរបស់ខ្លួនជិត២០នាក់ និងមន្ត្រីសង្គមស៊ីវិលសកម្មជនដីធ្លីផ្សេងៗទៀតនោះ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានសម្រេចចិត្តមិនចូលរួមប្រជុំសភាតាំងពីចុងខែឧសភា ឆ្នាំ២០១៦មក នៅពេលដែលសមត្ថកិច្ចតាមចាប់ខ្លួនលោក កឹម សុខា សំអាងហេតុថា រដ្ឋាភិបាលកំពុងរំលោភលើអភ័យឯកសិទ្ធិ របស់អ្នកតំណាងរាស្ត្រ។ ញឹម សុខន និង ពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ