ក្បួន​ដង្ហែ​រូប​សំណាក​លោក កែម ឡី ចូល​ដល់​ស្រុក​ត្រាំកក់

ក្បួនដង្ហែរូបសំណាកលោក​កែម ឡី​​

ក្បួនដង្ហែរូបសំណាកលោកបណ្ឌិត កែម ឡី បានឈានចូលដល់ស្រុកត្រាំកក់ ខេត្តតាកែវហើយ ដោយមានអ្នកចូលរួមដង្ហែយ៉ាងច្រើនដដែល បើទោះបីជាមានភ្លៀងធ្លាក់ខ្លះៗនៅតាមដងផ្លូវក៏ដោយ។

អ្នកយកព័ត៌មានវីអូឌី លោក ពៅ មេត្តា បានប្រាប់ថា ក្បួនដង្ហែដែលស្ថិតក្នុងល្បឿន ១០ ទៅ ១៥គីឡូម៉ែត្រក្នុងមួយម៉ោងនោះ អាចនឹងទៅដល់ភូមិកំណើតរបស់លោកបណ្ឌិត កែម ឡី នៅមួយម៉ោង។

គណៈកម្មការបុណ្យខួប ១០០ថ្ងៃសពលោក កែម ឡី នៅព្រឹកថ្ងៃនេះ បានប៉ាន់ស្មានថា ចំនួនអ្នកចូលរួមដង្ហែអាចមានចំនួនដល់ទៅ ៥ម៉ឺននាក់ ដែលធ្វើដំណើរតាមម៉ូតូ និងរថយន្ត។

ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលានេះ នៅឯវត្តពោធិយ៉ារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ ។

លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមក ក្នុងម៉ាតមួយកន្លែង នៅម្ដុំស្តុបបូកគោក ក្នុងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ