រដ្ឋាភិបាល​បង្កើនការចំណាយ​ថវិកាជាតិនៅឆ្នាំ​២០១៧​

កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែកដឹកនាំដោយលោក ហ៊ុន សែន នៅថ្ងៃទី២១ តុលា (ប្រភពហេ្វសប៊ុក)

រដ្ឋាភិបាលកម្ពុជាបានបង្កើនគម្រោងចំណាយថវិកាជាតិឆ្នាំ២០១៧ ដល់ជាង ៥ពាន់លានដុល្លារ គឺកើនលើសឆ្នាំនេះ១៥,៦%។

យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រ ទី២១ ខែតុលា នេះ ការបង្កើនថវិកាជាតិ គឺសម្រាប់ចំណាយទៅលើបៀវត្សរ៍មន្រ្តីរាជការ ផ្នែកការពារជាតិ និងការងារសង្គមកិច្ច។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ មានចំនួន២០.១៨៤.៤៥៧លានរៀល ឬប្រមាណ ៥ពាន់លានដុល្លារអាមេរិក ខណៈនៅឆ្នាំ២០១៦នេះថវិកាជាតិត្រូវចំណាយប្រហែល៤៣០០លានដុល្លារដែលកើនលើសឆ្នាំ២០១៥ចំនួន១៦ភាគរយ។

ថវិការជាតិឆ្នាំ២០១៧នេះត្រូវបានបែងចែកទៅលើវិស័យសំខាន់មួយចំនួនដែលក្នុងនោះ ជាង៥២%នៃថវិកាជាតិត្រូវបានចំណាយទៅលើបៀវត្សរ៍របស់មន្ត្រីរាជការ ជាង២៥%សម្រាប់វិស័យការពារជាតិ ១០% វិស័យសេដ្ឋកិច្ច និងជាង៣៧% ទៅលើវិស័យសង្គមកិច្ច។

គម្រោងថវិកាជាតិនេះនឹងត្រូវដាក់ទៅកាន់រដ្ឋសភាដើម្បីអនុម័តនាពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ