នាយករដ្ឋ​មន្ត្រី​អង់គ្លេស​ព្រមាន​ទៅ​សមាជិក​សភា​កុំ​ឲ្យ​រារាំង​ដំណើរ​ចាក​ចេញ​ពី​ EU

នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នក​ស្រី Theresa May(រូបភាពពីទីភ្នាក់ងារChannel News Asia)

នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី Theresa May នៅថ្ងៃនេះ បានព្រមានទៅក្រុមសមាជិកសភា មិនឲ្យរារាំងផែនការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស បន្ទាប់ពីតុលាការជាន់ខ្ពស់ បានសម្រេចថា អ្នកស្រីមិនអាចចាប់ផ្ដើមដំណើរការចាកចេញពីសហភាពអឺរ៉ុប ដោយគ្មានការយល់ព្រមពីសភានោះឡើយ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋាភិបាលអភិរក្សនិយម បាននិយាយថា ខ្លួននឹងប្ដឹងទាស់ទៅនឹងសេចក្ដីសម្រេចរបស់តុលាការកាលពីថ្ងៃព្រហស្បតិ៍កន្លងមក ហើយអ្នកស្រី May បានប្រាប់ក្រុមមេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រថា អ្នកស្រីជឿថា អ្នកស្រីមានករណីរឹងមាំ។

ប៉ុន្តែ នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅមុនបេសកកម្មពាណិជ្ជកម្មទៅកាន់ប្រទេសឥណ្ឌានោះ អ្នកស្រី May បានព្រមានទៅដល់សមាជិកសភា ប្រឆាំងនឹងការប្រើប្រាស់សាលក្រមនោះ ដើម្បីបំផ្លាញលទ្ធផលនៃការបោះឆ្នោតស្ទង់មតិកាលពីខែមិថុនាកន្លងមក។

អ្នកស្រី May ថ្លែងថា៖ “លទ្ធផលច្បាស់លាស់ហើយ។ វាស្របច្បាប់ហើយ។ សមាជិកសភា និងមិត្តភក្តិ ដែលសោកស្ដាយចំពោះលទ្ធផលនៃការប្រជាមតិនោះ ចាំបាច់ត្រូវតែទទួលយកនូវអ្វីដែលប្រជាជនបានសម្រេចចិត្ត”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ