គ.ជ.ប. អំពាវនាវ​ជា​ថ្មី​ឲ្យ​ប្រ​ជា​​ពលរដ្ឋ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. កាលពីរសៀលថ្ងៃម្សិលមិញ បានចេញសេចក្ដីអំពាវនាវជាថ្មីទៅកាន់ប្រជាពលរដ្ឋ ឲ្យទៅចុះឈ្មោះបោះឆ្នោត ខណៈកាលបរិច្ឆេទផុតកំណត់ចុះឈ្មោះបោះឆ្នោត កាន់តែខិតជិតចូលមកដល់។

យោងតាមប្រតិទិនរបស់ គ.ជ.ប. ការចុះឈ្មោះបោះឆ្នោត បានចាប់ផ្ដើមតាំងពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកានេះ។

ក្នុងសេចក្ដីអំពាវនាវកាលពីថ្ងៃម្សិលមិញនោះ ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុន សង្ឃឹមថា ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតទាំងអស់ នឹងទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។

លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយកាលពីព្រឹកថ្ងៃម្សិលមិញ បានបង្ហាញថា គ.ជ.ប. បានចុះបញ្ជីប្រជាពលរដ្ឋបានជាង ៧លាន ២ម៉ឺននាក់ ឬស្មើនឹងជាង ៧២ភាគរយ នៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់នៅទូទាំងប្រទេស៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ