តុលាការកាត់ទោសស្រ្តីជាសមាជិកព្រឹទ្ធសភាបក្សប្រឆាំង

អតីតសមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី

តុលាការបានផ្តន្ទាទោសសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ស្រី ថាក់ ឡានី ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យជាប្រាក់៨លានរៀល ព្រមទាំងបង់សង់ ជំងឺចិត្តដល់លោក ហ៊ុន សែន ១០០រៀល ផងដែរ។

សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០១៦នេះបានប្រកាសសាលក្រមលោកស្រី ថាក់ ឡានី ពាក់ព័ន្ធសំនុំរឿង បទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

សាលក្រមនេះក៍បង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនសមាជិកព្រឹទ្ធសភារូបនោះផងដែរ។
មេធាវីការពារក្តីឲ្យលោកស្រី ថាក់ ឡានី គឺលោក សំ សុគង់ យល់ថាការសម្រេចរបស់តុលា ការនេះមិនមានយុត្តិធម៌ចំពោះកូនក្តីរបស់លោកនោះទេ ។

លោកថាក្រុមមេធាវីការពារក្តីនឹងពិភាក្សារជាមួយលោកស្រ្តី ថាក់ ឡានី ដើម្បីតុលាការ ឧទ្ធរណ៍ជំទាស់នឹងការសម្រេចរបស់តុលាការដំបូងរាជធានីភ្នំពេញនេះ។

កាលពីថ្ងៃទី១ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោកស្រី ថាក់ ឡានី ដោយចោទថាសមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនោះបានមូលបង្កាច់រូបលោកថា នៅពីក្រោយការសម្លាប់លោកកែម ឡី។ ប៉ុន្តែលោកស្រី ថាក់ ឡានី ធ្លាប់បានបកស្រាយថា លោកស្រីមិនបានចោទលោក ហ៊ុន សែន ដូចការលើកឡើងនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ