ខេត្តបាត់ដំបងនិងបន្ទាយមានជ័យ អ្នកចុះឈ្មោះបោះឆ្នោតបានតិចជាងគេ

ការចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ពលរដ្ឋ (រូបភាពពីហ្វេសប៊ុក គ.ជ.ប)

លទ្ធផលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសពីចំនួនអ្នកចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺពលរដ្ឋនៅក្នុងខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ បានទៅចុះឈ្មោះបានតិចជាងគេ។

លទ្ធផលគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកាបង្ហាញថា នៅខេត្តបាត់ដំបង មានប្រជាពលរដ្ឋគ្រប់អាយុត្រូវចុះឈ្មោះបោះឆ្នោតជាង ៧៦០ ០០០នាក់ ប៉ុន្តែអ្នកដែលទៅចុះឈ្មោះទើបបានជាង ៤៨០ ០០០នាក់ ស្មើនឹងចំនួន៦៣,៦៣ភាគរយ ចំណែកខេត្តបន្ទាយមានជ័យ ពលរដ្ឋគ្រប់អាយុមានចំនួនជាង ៤៦០ ០០០នាក់ ប៉ុន្តែចំនួនអ្នកទៅចុះឈ្មោះជាក់ស្តែងទើបបានជាង ២៩០ ០០០នាក់ ស្នើនឹង៦៣,៧១ភាគរយ។

របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងទៀតថា ខេត្តដែលចុះឈ្មោះបោះឆ្នោតបានច្រើនជាងគេ មានខេត្តប៉ៃលិន ចុះបាន៨៦ភាគរយ ខេត្តកែប ៨៥ភាគរយ និង ខេត្តកំពង់ស្ពឺ ៨៥ភាគរយ។

តាមកាលបរិច្ឆេទ គ.ជ.ប កំណត់ពេលចុះឈ្មោះបោះឆ្នោតរយៈពេល៩០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៦។ បើគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកានេះ គឺនៅសល់តែ១២ថ្ងៃទៀតប៉ុណ្ណោះ នឹងផុតកំណត់នៃការចុះឈ្មោះបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ