មេធាវីបក្សប្រឆាំង​​ជំរុញឲ្យពលរដ្ឋហ៊ានប្តឹងករណី​បញ្ជីឈ្មោះបោះឆ្នោត​ខុសប្រក្រតី​

លោកស្រីមេធាវី ម៉េង សុភារី មេធាវីគណបក្សសង្គ្រោះជាតិ​(រូបភាពពីហ្វេសប៊ុក​​លោក​កឹម សុខា)

មេធាវីគណបក្សសង្គ្រោះជាតិ ជំរុញឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ហ៊ានដាក់ពាក្យប្តឹងតាមនីតិវិធីរបស់គ.ជ.ប ប្រសិនជាពិនិត្យឃើញថា បុគ្គលណាមួយមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ប៉ុន្តែមិនមានឯកសារបំពេញលក្ខខណ្ឌគ្រប់គ្រាន់។

លោកស្រីមេធាវី ម៉េង សុភារី ថ្លែងក្នុងវេទិកានយោបាយរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសៅរ៍ម្សិលមិញថា ពលរដ្ឋដែលឃើញអ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ហើយមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតអាចប្តឹងសុំឲ្យលុបចោលវិញបាន។ លោកស្រីបានពន្យល់ថា អ្នកដែលប្តឹងឲ្យពិនិត្យឯកសារឡើងវិញ ឬ ប្តឹងសុំឲ្យលុបឈ្មោះអ្នកណាមួយនោះ គឺមិនមានការប្តឹងតបវិញពីភាគីផ្សេងនោះ។

លោកស្រី ម៉េង សុភារី បញ្ជាក់ថា អ្នកដែលចាត់ទុកថា មិនមានឯកសារគ្រប់គ្រាន់រួមមាន មិនមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ អាយុមិនគ្រប់ មិនមានទីលំនៅក្នុងទីតាំងដែលត្រូវចុះឈ្មោះនោះជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ