លោក កឹម សុខា រិះ​គន់​បក្សដែលបង្រៀន​យុវជនឲ្យ​ចេះវាយដំ​ និងចេះជេរថា​ជាគំរូមិនល្អ

លោក កឹម សុខា កាលពីកន្លងទៅ

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ថ្លែងរិះគន់គណបក្សផ្សេងៗដែលបង្រៀនយុវជនឲ្យចេះ វាយដំ និង ចេះជេរប្រមាថថា ជាការបណ្តុះខុសជាគំរូមិនល្អសម្រាប់សង្គម ហើយលោកអំពាវនាវឲ្យយុវជនគណបក្សរបស់លោកចេះសាមគ្គី និង យោគយល់គ្នា។

ថ្លែងក្នុងវេទិការនយោបាយនៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃអាទិត្យនេះ លោក កឹម សុខា បានរិះគន់លើអ្នកនយោបាយដែលចាប់យកយុវជនធ្វើជាឈ្នាន់ ដើម្បីការពារអំណាចរបស់ខ្លួន។ ក្នុងវេទិកានោះ លោកក៏បានរិះគន់ថា មានគណបក្សខ្លះបានបង្រៀនយុវជនឲ្យចេះវាយដំតំណាងរាស្ត្រ និង បង្រៀនឲ្យយុវជនឲ្យចេះជេរប្រមាថជា គំរូមិនល្អក្នុងសង្គម។

ទន្ទឹមនឹងនោះដែរលោកបានបន្ថែមថា គណបក្សសង្រ្គោះជាតិបានបណ្តុះយុវជនឱ្យចេះរួមគ្នាដើម្បីប្រយោជន៍ជាតិ និងប្រយោជន៍ផ្ទាល់ខ្លួនឯង។

គួរំលឹកថា តំណាងរាស្ត្រគណបក្សប្រឆាំងចំនួនពីររូបគឺលោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវបានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រួតគ្នាវាយបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥ នៅក្បែររបងរដ្ឋសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ