អគ្គនាយកដ្ឋានពន្ធដារពន្យារពេលបង់ពន្ធអចលនទ្រព្យដល់ថ្ងៃទី៣១ខែធ្នូ

អគ្គនាយករដ្ឋាពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសពន្យារពេលការបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ដោយអះអាងថា ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលមិនមានពេលគ្រប់គ្រាន់អាចបង់ពន្ធបានគ្រប់គ្នា។​

អគ្គនាយកដ្ឋាន ពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសពន្យារពេលការបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ដោយអះអាងថា ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលមិនមានពេលគ្រប់គ្រាន់អាចបង់ពន្ធបានគ្រប់គ្នា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយករដ្ឋពន្ធដារចេញផ្សាយកាលពីម្សិលមិញបានបញ្ជាក់ថា មានម្ចាស់ចលនទ្រព្យជាច្រើនបានទៅបង់ពន្ធ ប៉ុន្តែនៅមានមួយចំនួនតូចនៅមិនទាន់បានបង់ ទើបអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារពេលបន្ថែម។

សេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានអំពាវនាវឲ្យម្ចាស់អចលនទ្រព្យដែលស្ថិតនៅក្នុងតំបន់ជាប់ពន្ធទាំងរាជធានីខេត្ត ត្រូវទៅបង់ពន្ធឲ្យបានទាន់ពេលបើពុំដូច្នេះទេ នឹងប្រឈមមុខទទួលទោសទណ្ឌទៅតាមច្បាប់៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។