ក្រសួងធនធានទឹកបានប្រកាសថា រាជធានី-ខេត្តចំនួន៧នៃប្រទេសកម្ពុជាមានភ្លៀងធ្លាក់ហើយមានសីតុណ្ហភាពត្រជាក់ចន្លោះពី១៧ទៅ១៩អង្សាសេ ចាប់ពីថៃ្ងទី៨ដល់ថៃ្ងទី១៤ធ្នូ។
ក្នុងសេចកី្ដជូនដំណឹងចុះនៅថៃ្ងទី៨ ខែធ្នូម្សិលមិញ ក្រសួងធនធានទឹកបានឲ្យដឹងថា ចាប់ពីថៃ្ងទី៨ដល់ថៃ្ងទី១៤ ខែធ្នូនេះ ស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ពីតិចទៅមធ្យម។ ក្រសួងបញ្ជាក់ទៀតថា ខេត្តដែលប៉ះពាល់ទាំងនោះរួមមានរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្ដាល កំពង់សឺ្ព ខេត្តតាកែវ និងខេត្តមណ្ឌលគិរី។
បើតាមសេចកី្ដប្រកាសដដែល ក្រសួងធានធានទឹក បានបន្ថែមថា ប្រទេសកម្ពុជាកំពុងទទួលរងរបបខ្យល់មូសុងឦសានខ្សោយ ដោយសារទទួលឥទិ្ធពលពីសមុទ្រចិនខាងត្បូង៕