រដ្ឋ​មន្ត្រី​បរិស្ថាន​ស្នើ​អភិបាល​ខេត្ត​ចំនួន​២១​ឲ្យ​បង្ក្រាប​បទ​ល្មើស​ក្នុង​តំបន់​អភិរក្ស

ដើមក្រញូងមួយដើមដែលមានអាយុកាលរាប់រយឆ្នាំនៅតំបន់អង្គរត្រូវបានគេលួចកាប់ កាល​ពី​កន្ល​ងទៅ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានស្នើទៅអភិបាលខេត្តចំនួន ២១ ឲ្យអនុវត្តវិធានការច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់អភិរក្ស ២ថ្ងៃក្រោយពីក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់អភិរក្សត្រូវបានបង្កើត។

ក្នុងលិខិតចុះថ្ងៃទី០៩ ខែធ្នូ ដែលត្រូវបានផ្ញើជូនទៅអភិបាលខេត្តចំនួន ២១ នៅទូទាំងប្រទេសកម្ពុជា លោក សាយ សំអាល់ បានលើកឡើងថា ក្រសួងបានពិនិត្យឃើញថា ករណីបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ តែងតែកើតមានឡើងច្រើនជាងធម្មតា នៅរដូវប្រាំងរៀងរាល់ឆ្នាំ។

រដ្ឋមន្ត្រីបរិស្ថានរូបនេះ បានបន្តថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ លោកស្នើទៅអភិបាលខេត្ត ឲ្យពិនិត្យតាមដាន និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកើតនៅក្នុងតំបន់អភិរក្ស។

សំណើរបស់លោក សាយ សំអាល់ បានកើតឡើង ២ថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំបញ្ជាពីលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេខផ្ទៃប្រទេស។

លោក សៅ សុខា ដែលជាអគ្គមេបញ្ជាការរងកងទ័ពផងនោះ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់តាំងឲ្យដឹកនាំការបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសផងដែរ កាលពីប៉ុន្មានខែកន្លងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ