កម្ពុជាទន្ទឹងរង់ចាំការបញ្ជួនជនល្មើសវៀតណាមដែលធ្វើទារុណកម្មលើកុមារមកកាត់ទោសនៅកម្ពុជា

ក្រុមមន្រី្តជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងនៅថៃ្ងទី១៤ ខែធ្នូនេះថា កម្ពុជានូវតែបន្តរងចាំចម្លើយពីភាគីខាងវៀតណាមក្នុងការបញ្ជូនជនលើ្មសឈ្មោះ ង្វៀន ថាញ់ដុង ដែលធើ្វទារុណកម្មលើកុមារខ្មែរនោះ យកមកកាត់ទោសនៅកម្ពុជា។

បុរសឈ្មោះ ង្វៀន ថាញ់ដុង ដែលគេថាជាភេទទី៣ បានប្រើឧបករណ៍ឆក់ក្បាល ជើង ខ្នង មួលកនិងប្រដាប់ភេទកុមារខ្មែរម្នាក់នៅខេត្តរតនៈគិរី កាលពីអំឡុងពីរខែមុន តែទើបបែកធ្លាយវីដេអូនៅពេលថ្មីៗនេះ។ ក្រោយពីបែកការណ៍រឿងនេះ បុរសរូបនោះបានរត់ទៅវៀតណាមវិញ។

អ្នកនាំពាក្យក្រសួងមហាផៃ្ទ លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានរៀបចំលិខិតស្នាមជាផ្លូវការរួចហើយ ក្នុងការសុំឲ្យបញ្ជូនជនល្មើសឈ្មោះ ង្វៀន ថាញ់ដុង អាយុ៣៤ឆ្នាំ មកកាត់ទោសនៅកម្ពុជាពីបទធ្វើទារុណកម្មលើកុមារ។

លោកបន្តថា៖ «យើងបានរៀបចំលិខិតស្នាមផ្លូវការហើយសំណូមពរទៅខាងវៀតណាមឲ្យបញ្ជូនជនល្មើសមកយើងដើម្បីរៀបចំបែបបទសំណុំរឿងបញ្ជូនទៅតុលាការហើយ រហូតដល់ព្រឹកនេះមិនទាន់បានទទួលការឆ្លើយតបយ៉ាងម៉េចទេបាទ តែយើងបានស្នើទៅរួចហើយ ហើយវៀតណាមដោយសារពាក្យបណ្ដឹងរបស់យើងគាត់ក៏បានរួមកិច្ចសហការដើម្បីឃាត់ខ្លួនជននោះហើយនៅហូជីមិញធើ្វការឃាត់ខ្លួនហើយ នៅតែការបញ្ជូនមកកាត់ទោសនៅស្រុកខែ្មរទេបាទ»។

លោក ម៉ត់ ជីតូ មន្រី្តទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌកម្រិតធ្ងន់នៃអគ្គស្នងការនគរបាលជាតិអះអាងប្រហាក់ប្រហែលគ្នាថា កម្ពុជានៅរស់ចាំការឆ្លើយតបពីភាគីវៀតណាមក្នុងការបញ្ជូនជនល្មើសមកកាត់ទោសនៅកម្ពុជា។ លោកបន្តថា៖ «នៅលើកមុនយើងបានបញ្ជូនក្រុមការងារទៅធើ្វការណាស់ ធើ្វការមានពីរយ៉ាង ទីមួយយើងសាកសួរប្រមូលភស្តុតាងដែលខាងវៀតណាមដែលគេចាប់បានពួកហឹ្នងណាស់ យើងក៏ប្រមូលបានយើងក៏និយាយសូមធើ្វម៉េចឲ្យបានមកកាត់នៅស្រុកខែ្មរ ចឹងត្រលប់មកវិញយើងបានធើ្វលិខិតជាផ្លូវការដើម្បីសូមឲ្យបង្វិលមកវិញ បង្វិលអាវៀតណាមឲ្យមកកាត់នៅស្រុកខែ្មរ ប៉ុន្តែគេមិនទាន់ឆ្លើតមកយើងទេពាក់ព័ន្ធនឹងប្រទេស ដើម្បីពិភាក្សាសូមយោបល់ថា្នក់លើជាបន្តបន្ទាប់ទៀតចឹងណាស់»។

កាលពី១០ឆាំ្នមុន អាជ្ញាធរកម្ពុជាបានចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំដិនសិ្ថតក្នុងខេត្តតាកែវ ព្រះសង្ឃ ទឹម សាខន បញ្ជូនភ្លាមៗទៅឲ្យវៀតណាមកាត់ទោស ដោយចោទថាព្រះអង្គបានបង្កើតសមាគមបណ្ដាញខែ្មរកម្ពុជាក្រាម ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងហាណូយ។

ចំណែកករណីជនជាតិវៀតណាមធ្វើទារុណកម្មលើកកុមារខ្មែរនោះ អាជ្ញាធរវៀតណាមបានធើ្វការឃាត់ខ្លួនជនល្មើសឈ្មោះ ង្វៀន ថាញ់ដុង នោះដែរកាលពីថ្ងៃទី៧ខែធ្នូ ប៉ុន្តែនៅតែមិនទាន់បញ្ជួនមកឲ្យតុលាការខ្មែរកាត់ទោសនៅឡើយ ខណៈបុរសជនជាតិហូឡង់ម្នាក់ទៀតដែលពាក់ព័ន្ធរឿងនេះត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ឃុំខ្លួនបណ្តោះអាសន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ