ព្រះមហាក្សត្រគ្រោងយាងតាមរថភ្លើងទៅឆ្លងឆ្នាំនៅខេត្តព្រះសីហនុ

ព្រះមហាក្សត្រ​ ព្រះបរមនាថ នរោត្តមសីហមុនី កាលពីកន្លងទៅ

ព្រះមហាក្សត្រកម្ពុជាគ្រោងយាងតាមរថភ្លើងជាលើកដំបូងទៅកាន់ខេត្តព្រះសីហនុ នៅពេលបុណ្យឆ្លងឆ្នាំសកល២០១៦នេះ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនដែលបានប្រាប់ប្រព័ន្ធផ្សាយមួយចំនួន។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឲ្យដឹងថា ព្រះមហាក្សត្រនិងសម្តេចម៉ែ គ្រោងយាងតាមរថភ្លើង ហើយមានការអមដំណើរដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៣០ ខែធ្នូ និងយាងត្រឡប់មកវិញនៅថ្ងៃទី១ ខែមករា។

ផ្លូវរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុ ត្រូវបានសាងសង់ឡើងនៅក្នុងសម័យសង្គមរាស្រ្តនិយមរបស់សម្តេចព្រះនរោត្តម សីហនុ ហើយត្រូវផ្អាកដំណើរការនៅរយៈពេល៣០ឆ្នាំចុងក្រោយនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ធ្លាប់បានធ្វើដំណើរជាលើកដំបូងតាមរថភ្លើង ពីភ្នំពេញទៅខេត្តព្រះសីហនុ កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីផ្លូវដែកនេះត្រូវបានជួសជុលឲ្យដំណើរការឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ