រដ្ឋាភិបាលកម្ពុជាបានអះអាងថា ការនាំខ្សាច់ចេញទៅបរទេសមានចំនួន២,៨លានតោន។ ប៉ុន្តែរដ្ឋាភិបាលសិង្ហបុរីថា ខ្សាច់ចំនួន៧២.៨លានតោន ត្រូវបានទិញពីកម្ពុជា ដែលមានទឹកប្រាក់ជាង៧០០លានដុល្លារ។ ប៉ុន្តែកម្ពុជាថា មានតែ៥លានដុល្លារ។
ករណីនេះ គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភា កាលពីថ្ងៃព្រហស្បតិ៍ បានសួរដេញដោលរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ពាក់ព័ន្ធនឹងតួលេខខុសគ្នានៃការនាំខ្សាច់ទៅលក់នៅក្រៅប្រទេសនេះ។
ប៉ុន្តែរដ្ឋាភិបាលបានបកស្រាយថា តួលេខខុសគ្នា គឺមកពីរបៀបនៃការគណនារវាងកម្ពុជានិងប្រទេសជាអ្នកទិញមានរបៀបខុសគ្នា។
តែយ៉ាងណាក៏ដោយ ទាំងគណៈកម្មការជំនាញនៃរដ្ឋសភានិងអ្នកឃ្លាំមើលតម្លាភាពសង្គមនៅមិនទាន់ទទួលយកការបកស្រាយនោះទេ។
សូមស្តាប់កិច្ចសម្ភាសន៍រវាង លោក អ៊ឹង ប៊ុនថន នៃវិទ្យុវីអូឌី ជាមួយលោក អាឡិច ជាជនជាតិអេស្ប៉ាញ និងជាស្ថាបនិកអង្គការមាតិធម្មជាតិ ដែលសកម្មក្នុងការអភិរក្សតំបន់អារ៉ែង និងប្រឆាំងការបូមខ្សាច់ក្នុងខេត្តកោះកុង ហើយលោកត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា៖