ប.ស.ស​ ចុះបញ្ជីរោងចក្រសហគ្រាសជាង​៨ពាន់ត្រឹមចុងឆ្នាំនេះ​ដើម្បីជួយកម្មករពេលគ្រោះថ្នាក់​

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបញ្ជាក់ឲ្យដឹងថា​ គិតរហូតដល់ត្រឹមចុងឆ្នាំ​២០១៦ ស្ថាប័ននេះ បានចុះបញ្ជីរោងចក្រ សហគ្រាសជាង​៨ពាន់ ដែលមានកម្មករនិយោជិតជាង ១លាននាក់ ដើម្បីជួយទំនុកបំរុងពេលកម្មករមានគ្រោះថ្នាក់ការងារ។​

ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យនៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)លោក ជាវ ប៊ុនរិទ្ធ​ បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់១១ខែ ឆ្នាំ២០១៦ ប.ស.ស បានចុះបញ្ជី រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ចំនួន ៨ ៦៧២ ដែលមានបុគ្គលិក កម្មករ និយោជិត ចំនួន ១ ១៣២ ៣៣០ នាក់។ នេះ បើតាមហ្វេសប៊ុករបស់ ប.ស.សចុះផ្សាយកាលពីម្សិលមិញ។​

ប.ស.សឲ្យដឹងទៀតថា បុគ្គលិក និយោជិត កម្មករ-កម្មការិនី ទទួលរងគ្រោះថ្នាក់ការងារ ចំនួន​ ១៣៥ ៩១៤ នាក់ ប.ស.ស បានផ្តល់ថវិកា ថ្លៃព្យាបាល និងឧបត្ថម្ភដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ចំនួន​ ៥៥ ៣៩៩ លានរៀល ប្រហែល​ ១៤លានដុល្លារ។ កម្មករ-កម្មការិនី គ្រោះថ្នាក់ពេលធ្វើដំណើរ ៣៦ ៧២២នាក់ គ្រោះថ្នាក់នៅកន្លែងធ្វើការ ៩៩ ១៥៣នាក់ និងជំងឺវិជ្ជាជីវៈ ៣៩នាក់ ដែលបានទទួលអត្ថប្រយោជន៍ពី ប.ស.ស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ