មេដឹកនាំ​សិង្ហបុរី​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ

ប្រភពរូបភាពពី ហ្វេសប៊ុក លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន

ទីបំផុត​ទៅ​ ប្រធានាធិបតី​សិង្ហបុរី លោក តូនី តាន់ កេងយ៉ាំ បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​រសៀល​ថ្ងៃ​នេះ ដូច​ដែល​បាន​គ្រោង​ទុក។

នៅ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញ​លោក តូនី តាន់ និង​ក្រុម​មេដឹកនាំ​សិង្ហបុរី​ដទៃ​ទៀត បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោងប្រហែល ១​រសៀល​ថ្ងៃ​នេះ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​០៤ ខែ​មករា​នេះ​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល ៣​ថ្ងៃ​នៅ​កម្ពុជា មេដឹកនាំ​សិង្ហបុរី​រូប​នេះ គ្រោង​ចូល​គាល់​​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហមុនី មុន​នឹង​លោក​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ឯកសារ​កិច្ច​ព្រម​ព្រៀង​ចំនួន ២ ទាក់​ទង​នឹង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា​ប្រកាស គ្រោង​នឹង​ចុះ​ហត្ថលេខា​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ