លោក ហ៊ុន សែន បន្ត​លើក​ឡើង​ពី​សារ​សំខាន់​នៃ​សន្តិភាព​ចំ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រទី២៧ម្សិល​មិញ​នេះ បាន​បន្ត​លើក​ពី​សារ​សំខាន់​នៃ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ចំ​ពេល​ដែល​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិននៅកម្ពុជា។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រៀប​រាប់ថា ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោកដែល​មាន​សន្តិភាព គឺ​ពលរដ្ឋ​រស់នៅ​ដោយ​សុខ​សាន្ត មាន​ឱកាស​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​សកល ចូល​ឆ្នាំ​ចិន និង​ចូល​ឆ្នាំ​ខ្មែរ​យ៉ាង​សប្បាយ​រីក​រាយ។

លោក​នាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ដូច្នេះ ចំពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជា​រឿយៗ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ធ្លាប់​បាន​ព្រមាន​ផង​ដែរ​អំពី​សង្គ្រាម​ផ្ទុះ​ឡើង ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការបោះ​ឆ្នោត​នា​ពេល​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ