រដ្ឋសភាប្រកាសជាផ្លូវការលុបប្រធានក្រុមតំណាងរាស្ត្រតាមការស្នើរបស់លោក ហ៊ុន សែន

រដ្ឋសភា (គឹម ហុង)

ប្រធានរដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានប្រកាសសេចក្តីសម្រេចជាផ្លូវការ ក្នុងការលុបចោល​ប្រធានក្រុមតំណាងរាស្ត្រនៅក្នុងសភា តាមការស្នើឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអាងហេតុថា ពិបាកក្នុងការធ្វើការជាមួយគ្នា។​

ក្នុងសេចក្តីសេចក្តីសម្រេចដែលមានហត្ថលេខាដោយលោក ហេង សំរិន​ ប្រធានរដ្ឋសភា ចុះថ្ងៃទី២ ខែកុម្ភៈបានបញ្ជាក់ថា រដ្ឋសភាប្រកាសឲ្យប្រើវិសោធនកម្មជំពូកទី១២ថ្មីប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ចាប់ពីថ្ងៃទី២ ខែកុម្ភៈនេះទៅ។​ លោកនាយករដ្ឋមន្ត្រីស្នើឲ្យធ្វើវិសោធនកម្មចំណុចនេះ គឺដើម្បីលុបតួនាទី​ប្រធានក្រុមមតិភាគតិចនិងក្រុមមតិភាគច្រើន​នៅក្នុងសភា។​

ដំបូងឡើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យរៀបចំប្រធានក្រុមតំណាងរាស្ត្រមតិភាគតិចនៅក្នុងសភាឲ្យទៅលោក សម រង្ស៊ី បន្ទាប់មកប្រគល់ឲ្យលោក កឹម សុខា ហើយបន្ទាប់មកទៀតលោកនាយករដ្ឋមន្ត្រីថាពិបាកធ្វើការជាមួយគ្នាពេក ទើបលោកស្នើឲ្យរំលាយប្រធានក្រុមនៅក្នុងសភានេះចោលទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ