សមត្ថកិច្ចចុះអប់រំអំពីខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់សិស្សនិងលោកគ្រូអ្នកគ្រូអនុវិទ្យាល័យ

សិស្សានុសិស្សអនុវិទ្យាល័យព្រៃក្ដី ទទួលការអប់រំអំពីខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីពេលកកន្ងងទៅ

នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ លោកវរៈសេនីយ៍ត្រី ជៀប គឹមឆុង អធិការរងនគរបាលស្រុកប្រាសាទសំបូរ ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្នាក់ស្រុក ព្រមទាំង​ក្រុមការងារ​បានធ្វើការផ្សព្វផ្សាយនិងអប់រំអំពីខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅ អនុវិទ្យាល័យព្រៃក្ដី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

អ្នកចូលរួមសរុបចំនួន៣៧៩នាក់ ស្រី២១១នាក់ រួមមាន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ជាលទ្ធផល សិស្សានុសិស្សអនុវិទ្យាល័យ និងលោកគ្រូ អ្នកគ្រូ ទទួលបានចំណេះដឹងថ្មីៗមួយចំនួនបន្ថែមទៀត ទាក់ទងនឹងខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងបាន​ប្តេជ្ញា និយាយថាទេ ចំពោះគ្រឿងញៀនទាំងអស់គ្នា ព្រមទាំងប្តេជ្ញាផ្សព្វផ្សាយអប់រំបន្តទៅដល់ប្រជាពលរដ្ឋ និងសមាជិកគ្រួសាររបស់ខ្លួននីមួយៗផងដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ុន ឌីម៉ូ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។