វេទិកាស្ដីពីការរៀបចំនិងសហការបរិស្ថានសិក្សាល្អនៅកម្រិតបឋមសិក្សា

វេទិកាស្ដីពីការរៀបចំនិងសហការបរិស្ថានសិក្សាល្អនៅកម្រិតបឋមសិក្សា

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ មានរៀបចំវេទិកាមួយស្តីពីកិច្ចសហការបរិស្ថានសិក្សាល្អ នៅសាលាបឋមសិក្សាថ្មី ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ ដែលមានការចូលរួមពីមាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សា តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ និងអជ្ញាធរមូលដ្ឋានសរុបប្រមាណ៤០នាក់។

វេទិកានេះរៀបចំឡើងដោយអង្គការ កាហ្វដុក ក្នុងគោលបំណង​ដើម្បី​ដោះស្រាយបញ្ហាប្រឈម​នៅក្នុងសាលាបឋមសិក្សាដែលទើបនឹងសាងសង់ថ្មីមួយនេះ​។

បញ្ហាទាំងនោះរួមមាន៖

(១) មិនទាន់មានទីកន្លែងគ្រប់គ្រាន់សម្រាប់សិស្សសិក្សា

(២) មិនទាន់មានអនាម័យក្នងថ្នាក់

(៣) មិនទាន់មានសួនច្បារ និងខឿនជំវិញដងទង់ជាតិ

(៤) មិនទាន់មានគ្រូកីឡា និងខ្វះខាតនូវសម្ភារៈមួយចំនួនទៀតដូចជាធុងចម្រោះទឹកជាដើម។ល។

ដែលបញ្ហាទាំងនេះ ពួកគាត់លើកឡើងជូនទៅខាងអង្គការ និងមន្ទីអប់រំខេត្ត ដើម្បីគាត់ពិនិត្យនិងឆ្លើយតបតាមសណូមពររបស់គណៈកម្មាធិការ​និងមាតាបីតាសិស្ស ដើម្បីសម្រួលដល់ការសិក្សារបស់កូនចៅរបស់ពួកគាត់៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី នេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។