ឡានដឹកដីក្រុមហ៊ុនមួយចំនួនកំពុងបំផ្លាញផ្លូវអ្នកភូមិជាច្រើនខ្សែនៅស្រុកថ្មពួក

ប្រជាពលរដ្ឋនៅក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្ត បន្ទាយមានជ័យ បានត្អូញត្អែរ និងកំពុងរងនូវផលប៉ះពាល់ពីការបំផ្លាញផ្លូវ ដោយសារឡាន​ដឹក​ដី​ដ៏គគ្រឹកគគ្រែងនិងមានអជ្ញាធរអើពើ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ក្រុមការងារស្តារស្រះ នៃគំរោងស្តារស្រះ​របស់រាជរដ្ឋាភិបាល បានចុះមកធ្វើការ ស្តារស្រះ នៅវត្តប្រាសាទត្បែង ភូមិឃុំខាងលើ ប៉ុន្តែអ្វី​ដែលប្រជាពលរដ្ឋរងការប៉ះពាល់ខ្លាំងបំផុតនោះ គឺដោសារក្រុមហ៊ុនខាងលើ បាននិងកំពុងដឹកដីលក់យ៉ាងសកម្ម ធ្វើឲ្យខូចផ្លូវជាច្រើនខ្សែក្នុងភូមិ ធ្វើយឲ្យប្រជាពលរដ្ឋក្នុងភូមិ ពិបាកធ្វើដំណើរ និងទទួលផលប៉ះពាល់ដល់សុខភាពពីការហុយដីផ្លូវ ហើយដែលប្រជាពរដ្ឋខ្លះបានសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ ប៉ុន្តែហាក់ដូចជាគ្មានបានផលបន្តិច៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូរ តុងហាន់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។