មន្ត្រីអាដហុក១រូបចូលបំភ្លឺនៅតុលាការខេត្តមណ្ឌលគិរីនៅថ្ងៃទី២៤ក្នុងនាមដើមបណ្តឹង

លោក ប៉ែន ប៊ុនណ្ណារ៍ (រូបភាពពី​ហ្វេស​ប៊ុក​លោក ប៉ែន ប៊ុនណ្ណារ៍)​

មន្រ្តីកម្មវិធីពង្រឹងអំណាចសហគមន៍នៃ​សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) នឹងចូលខ្លួនទៅបំភ្លឺជុំវិញបណ្តឹងរបស់លោក ដែលរកឃើញថា មានការខ្វះចន្លោះក្នុងការទប់ស្កាត់​បទល្មើសកាប់បំផ្លាញ​ព្រៃឈើនៅតំបន់មួយចំនួននៅក្នុងខេត្តនេះ។​

តាមដីកាកោះរបស់ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តមណ្ឌលគិរី លោក សូ សុវិទ្យា បានតម្រូវឲ្យលោក ប៉ែន ប៊ុណ្ណារ៍ ចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី២៤ខែកុម្ភៈនៅម៉ោង​៨ព្រឹក។ការបំភ្លឺនោះទាក់ទងលោក ប៉ែន ប៊ុនណ្ណារ៍ ប្តឹងទៅតុលាការថា អាជ្ញាធរពាក់ព័ន្ធបានធ្វេសប្រហែល និង បណ្តែតបណ្តោយមិនទទួលខុសត្រូវ ទុក​ឲ្យមានការកាប់បំផ្លាញព្រៃឈើ។​

លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់លោកថា ដីជាង ១០០០ហិកតា នៅឃុំ ប៊ូស្រា និង ឃុំដាក់ដាំ នៅស្រុក ពេជ្រជ្រាដា កំពុងរងការកាប់បំផ្លាញពីជនមិនស្គាល់អត្តសញ្ញាណហ៊ុំព័ទ្ធធ្វើជាកម្មសិទ្ធិ។​

នៅលើហ្វេសប៊ុកលោក ប៉ែន ប៊ុណ្ណារ៍ ក៏បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរកឃើញថា មានបទល្មើសកើតឡើងត្រូវដាក់ប្តឹងទៅតុលាការឲ្យចាត់វិធានការទប់ស្កាត់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ