ពលរដ្ឋអ្នកសារព័ត៌មានបេ្តជ្ញារាយការណ៍ដំណឹងថ្មីៗពីមូលដ្ឋានជូនសាធារណៈជន

យុវជនទាំង២៤រូប មកពីខេត្តចំនួនពីរគឺខេត្តកំពត ខេត្តព្រះវិហារ និងរាជធានីភ្នំពេញ បានសម្តែងក្តីរីករាយនិងសប្បាយចិត្ត បន្ទាប់ពីបានចូលរួមរៀនក្នុងបណ្តុះបណ្តាលស្តីពី “ភាពជាពលរដ្ឋអ្នកសារព័ត៌មាន” រយៈពេល៣ថ្ងៃ (ពីថ្ងៃទី១៧ដល់១៩ ខែកុម្ភៈ ឆ្នាំ២០១៧) រួចមក។

ពួកគាត់បានប្តេជ្ញា យកចំណឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តសរសេរព័ត៌មាននិងដំណឹងរាយការណ៍ជូនសាធារណៈជន ដោយប្រើប្រាស់ទូរសព្ទដៃនិងបណ្តាញសង្គម។

គួរជម្រាបថា វគ្គបណ្តុះបណ្តាលនេះរៀបចំដោយ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សហការជាមួយអង្គការសមធម៌កម្ពុជា និងបណ្តាញយុវជនកម្ពុជា និងឧតប្ថម្ភថវិកាដោយអង្គា ឌីស៊ីអេ៕

ដោយ លោក ហ៊ីម ខទៀត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។