បក្សប្រឆាំងមិនចូលប្រជុំពិនិត្យការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយទេ​

គណបក្ស​សង្គ្រោះជាតិ​បដិសេធ​ចូល​រួម​ក្នុង​ការ​ប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​នៃ​គណបក្សន​យោបាយ នៅ​រដ្ឋ​សភា​នៅ ថ្ងៃស្អែកនេះ​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូឌី​​ថា តំណាង​រាស្ត្រ​គណបក្ស​របស់​លោក​សម្រេច​មិន​ចូល​រួម​ប្រជុំ​ពិ​ភាក្សា និង​អនុម័ត​ច្បាប់​ស្តី​ពី​គណបក្សន​យោបាយ​នោះ​ទេ​។

លោក​បញ្ជាក់​ថា “ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងមិនទៅចូលរួមប្រជុំទេយើងបានសម្រេចជាមួយគ្នារួម ដោយសារថាយើងមិនគាំទ្រឱ្យមានការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយនោះទេដូច្នេះយើងមិនចូលរួមប្រជុំទេ ហើយយើងនៅតែបន្តការងាររបស់យើងពិនិត្យមើលសេចក្តីព្រៀងច្បាប់ណាដែលមានផលប្រយោជន៍ចំពោះប្រទេសជាតិប្រជាពលរដ្ឋ កិច្ចការណាដែលមានផលប្រយោជន៍យើងនឹងបន្តការចូលរួមដដែល ប៉ុន្តែចំពោះសេចក្តីព្រៀងច្បាប់ស្តីពីវិសោធនកម្មស្តីពីគណបក្សនយោបាយហ្នឹង ថ្ងៃស្អែកហ្នឹងគឺយើងមិនទៅចួលរួមទេ​”

សេចក្តី​​ស្នើ​​ច្បាប់​​នេះ​​បាន​​ធ្វើ​​ឡើង​​បន្ទាប់​​ពី​​លោក ហ៊ុន សែន​​បាន​​ជំរុញ​​​ឱ្យ​​មាន​​ការ​​ធ្វើ​វិសោធន​កម្ម​​ច្បាប់​​​ស្តី​​ពី​​គណបក្ស​​នយោបាយ​​ដែល​​ច្បាប់​​នោះ មិន​​អនុញ្ញាត​​ឱ្យ​​អ្នក​នយោ​បាយ​​មាន​​ទោស ធ្វើ​​ជា​​ប្រធាន និង​​អនុ​​ប្រធាន​​គណបក្ស​​បាន​​នោះ​​ទេ​​។

បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ពី​ការ​ធ្វើ​វិសោធនកម្ម​ស្តី​ពី​ច្បាប់​នយោបាយ​របស់​លោក ហ៊ុន សែន អង្គការ​សង្គម​ស៊ីវិល​ចំនួន២០​បាន​ចេញ​សេចក្តី​ថ្លែ​ង​ការ​រួម​មួយ​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ​​ថា ​បាន​រំលោភ​សេរី​ភាព​បុគ្គល​ដែល​ចូល​រួម​ក្នុង​គណបក្ស​នយោបាយ  និង​សិទ្ធិបុគ្គល​ចូល​រួម​យ៉ា​ង​​ស​​ក​ម្ម​​​​​ក្នុ​ង​ជីវិត​នយោបាយ ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ