ពលរដ្ឋក្រីក្រ១៦១គ្រួសារ ជួបប្រជុំគ្នារឿងការមករស់នៅក្នុងដីសម្បទានសង្គមកិច្ច

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋក្រីក្រ ចំនួន១៦១គ្រួសារ ស្ថិតនៅក្នុងភូមិខៀវ ឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ បានជួបប្រជុំជាមួយមន្រ្តីមន្ទីកសិកម្មខេត្តនិងអាជ្ញាធរឃុំ ដើម្បីពន្លឿនការមករស់នៅលើដីសម្បទានរបស់រដ្ឋ។

នៅក្នុងពិធីជួបប្រជុំនេះដែរ មន្ត្រីកសិកម្មខេត្តក៏បានចែកជូននូវសំភារៈមួយចំនួនចូលប្រជារដ្ឋរួមមាន ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបូមទឹក គោយន្តភ្ជួរស្រែ ដើម្បីប្រជាពលរដ្ឋអាចបង្កបងើ្កនផលនៅរដូវខាងមុខនេះ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមករស់នៅក្នុងដីសម្បទាននេះ ក្នុងមួយគ្រួសារទទួលបានដីចំនួនចន្លោះពី ១ទៅ២ហិកតា ដើម្បីបង្ករបង្កើនផល។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី នេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។