នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កំលាំងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំបន្ទាយឆ្មា សហការជាមួយក្រុមប្រឹក្សាឃុំ បានចុះបិតស្លាកសញ្ញាចំណាងផ្លាតលើគោយន្តកន្រ្តៃរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
នេះជាលើកទីមួយហើយ ដែលមានការចុះបិតស្លាកសញ្ញាចំណាំងផ្លាតលើគោយន្តកន្រ្តៃដូច្នេះ ដែលការនេះត្រូវបានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យសាទរ និងសប្បាយចិត្ត។
កន្លងមក មានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី ដែលបណ្តាលមកពីគោយន្តកន្រ្តៃ គ្មានបិតស្លាសញ្ញាចំណាំងផ្លាត ធ្វើចរាចរណ៍ពេលយប់នៅលើផ្លូវជាតិនេះ ហើយដែលបានបង្ករជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដំណើរ។ ជាក់ស្តែងកាលពីខែមុន មានយុវជនម្នាក់ស្លាប់ដោយសារជិះម៉ូតូពេលយប់ បុកគោយន្តកន្រ្តៃ ដែលគ្មានបិតស្លាកសញ្ញានេះ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ អ្នកស្រី សា សំដៀត