សាលារៀនអនុវិទ្យាល័យខ្មែរថៃចុះ MOU ដើម្បីសិក្សាផ្លាស់ប្តូរចំណេះដឹងនិងវប្បធម៌

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណៈប្រតិភូសាលារៀន បានផៈថៃរួមផុនឃុំណងវ៉ែង ស្រុករហានសាយ ខេត្តបុរីរម្យ ប្រទេសថៃដឹកនាំដោយលោកនាយកសាលា រ៉ាឆៈតៈមួងសាយ បានចុះជួបពិភាក្សា និងទស្សនៈកិច្ចសិក្សានៅសាលារៀនប្រាសាទត្បែង និងបានចុះអនុសារណៈយោគយល់គ្នា (MOU) សាលា បឋមសិក្សា ដងរ៉ែក ប្រាសាទត្បែងនិង​ថ្មរមៀល ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្យមានជ័យ ដើម្បីពង្រឹងភាពស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។

មានវត្តមាននៅក្នុងពិធីនេះរួមមានលោកស្រី មួន អាំ ក្រុមប្រឹក្សាឃុំ ប្រធានភូមិនាយកសាលាអនុវិទ្យាល័យ ថ្មរមៀល ប្រាសាទត្បែង សហគមន៍ភូមិប្រាសាទត្បែង និង កងកំលាំងសមត្តកិច្ច (ប៉ុស្ត៍នគបាលការពារព្រំដែនគោកប្រាប្រាសាទត្បែង)។

ក្រៅពីការចុះ MOU នេះ ភាគីថៃក៏បានអញ្ញើញលោកគ្រូ អ្នកគ្រូខ្មែរឲ្យចូលរួមក្នុងការប្រកួតកីឡា របស់សាលារៀន​ បានផៈថៃរួមផុន នៅខែមីនាខាងមុខផងដែរ។

រាយការណ៍ដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។