GDP សំដែងការខកចិត្តរឿងដូរស្លាកសញ្ញាស្ថាប័នមីក្រូហិរញ្ញវត្ថុ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) សំដែងការខកចិត្ត និងសោកស្តាយដោយថាប្រមុខរដ្ឋាភិបាល លើកយករឿងបញ្ហាសញ្ញាសំគាល់របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ជាជាងយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាទុន និងបំណុលរបស់ប្រជាពលរដ្ឋ។

សេចក្តីថ្លែងការណ៍របស់ GDP នៅថ្ងៃនេះ បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលឲ្យផ្តោតលើការដោះស្រាយបញ្ហាទុន និងបំណុលរបស់ប្រជាពលរដ្ឋ ដោយប្រាប់ពីវិធានការណ៍ សំខាន់ៗចំនួនបួនដូចជាបញ្ហា ទម្លាក់ការប្រាក់និងមិនយកពន្ធស្ថាប័នមីក្រូហិរញ្ញវត្ថុនៅតំបន់​ដាច់​ស្រយាល លើកទឹកចិត្តដល់ការសន្សំប្រាក់ រកទីផ្សារកសិកម្ម និងសិក្សាស៊ីជម្រៅពីស្ថានភាពបំណុល។

ក្រសួងពាណិជ្ជកម្មបានដាក់កំហិតឲ្យម្ចាស់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ ដែលបានប្រើប្រាស់ម៉ាកពាណិជ្ជកម្មរបស់ខ្លួ​នមានលក្ខណៈស្រដៀងនិមិត្តសញ្ញាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តឬ​ធនាគារជាតិ ត្រូវកែរូបសញ្ញានោះទៅតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី។

ការប្រកាសរបស់ក្រសួងបែបនេះធ្វើឡើងភ្លាមៗ ក្រោយពី លោក ហ៊ុន សែន បានរិះគន់​មន្រ្តីរដ្ឋាភិបាលរបស់លោកថាធ្វើការ«ស្ទក់»ក្នុងការផ្សព្វផ្សាយកុំឲ្យពលរដ្ឋយល់ច្រឡំរឿងជំពាក់បំណុលឯកជនទៅនឹងបំណុលរបស់រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ