លោក កឹម សុខា៖ សន្តិភាព​ពិត​គឺ​សន្តិភាព​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវ​ចិត្ត

ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ (រូបភាពពី​ហ្វេស​ប៊ុក​លោក​ កឹម​ សុខា)

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​បញ្ចប់​សង្គ្រាម​ដោយ​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព ប៉ុន្តែ ថា សន្តិភាព​ពិត​ប្រាកដ គឺ​ជា​សន្តិភាព​ទាំង​ផ្លូវកាយ និង​សន្តិភាព​ផ្លូវ​ចិត្ត។ លោក កឹម សុខា បាន​លើក​ឡើង​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​ឡើង​ពី​តម្លៃ​នៃ​សន្តិភាព​ថា ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​តែ​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន។

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​បញ្ចប់​សង្គ្រាម​ដោយ​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព ប៉ុន្តែ ថា សន្តិភាព​ពិត​ប្រាកដ គឺ​ជា​សន្តិភាព​ទាំង​ផ្លូវកាយ និង​សន្តិភាព​ផ្លូវ​ចិត្ត។

លោក កឹម សុខា បាន​លើក​ឡើង​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​ឡើង​ពី​តម្លៃ​នៃ​សន្តិភាព​ថា ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​តែ​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន។

បើ​ទោះបី​ជា​បាន​​ទទួល​ស្គាល់​ថា ការ​បញ្ចប់​សង្គ្រាម​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព​ក៏​ដោយ ប៉ុន្តែ លោក កឹម សុខា បាន​រៀបរាប់​ថា សន្តិភាព​ពិត គឺ​សន្តិភាព​ទាំង​រូប​កាយ និង​សន្តិភាព​ទាំង​ផ្លូវ​ចិត្ត។

លោក កឹម សុខា បាន​បន្ថែម​ថា ការ​ដែល​នៅ​តែ​ធ្វើ​ឲ្យ​ខ្មែរ​បែក​បាក់​គ្នា ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវ​ចិត្ត​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​អយុត្តិធម៌​ពី​សំណាក់​អ្នក​មាន​បំពាន​លើ​អ្នក​ក្រ អ្នក​ខ្លាំង​រាំង​ខ្ទប់​អ្នក​ខ្សោយ អ្នក​ឈ្នះ​កៀប​សង្កត់​អ្នក​ចាញ់​នោះ គឺ​ជា​មូល​ហេតុនាំ​ឲ្យ​មាន​ការ​ប្រឆាំង​កាន់​តែ​ច្រើន​ទៅៗ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែងតែ​លើក​ឡើង​ជា​ញឹក​ញាប់​ពី​តម្លៃ​នៃ​សន្តិភាព ហើយ​លោក​ថែម​ទាំង​បាន​ព្រមាន​ដោយ​មិន​ចំពោះ​ទៅ​ដល់​អ្នក​ចង់​បង្កើត​បដិវត្តន៍​ពណ៌​ថា ឲ្យ​ត្រៀម​ក្ដារ​មឈូស ប្រសិនបើ​ពួកគេ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។