លោក ហ៊ុន សែន៖ ទប់ឲ្យបាន ស្អីៗចាំនិយាយគ្នាក្រោយ ដើម្បីការពារសន្តិភាព

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាក់ឲ្យមន្ត្រីរបស់ខ្លួន ចាត់វិធានការទប់ស្កាត់ឲ្យខាងតែបាន ទោះក្នុងរូបភាពណាក៏ដោយ នូវអ្វីដែលលោកហៅ ដើម្បីរក្សាសន្តិភាព សម្រាប់កម្ពុជា ដោយមិនសំដៅ​ដល់​​កា​រលើក​ស្ទួយពីសិទ្ធិមនុស្ស។

ក្នុងពិធីមួយដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានផ្តល់អនុសាសន៍ជាច្រើនដល់មន្ត្រីក្រោមឱវាទ ពីការការពង្រឹងអភិបាលកិច្ច រួមទាំងកា​រព​ង្រឹង​ស​ស​ន្តិសុខ ការពារពលរដ្ឋនិងភ្ញៀវទេសចរណ៍ ដែលលោកថា ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឲ្យបរទេ​ស​ទេ​សមកទស្សនាកម្ពុជាម្តងទៀត។

លោក ហ៊ុន សែន បានរំឭកពីឥទ្ធិពលសង្គ្រាម ដែលកើតឡើងនៅកម្ពុជា  កន្លងទៅថា អង្គវត្តខ្មែរ មានអាយុកាលជិត១០០០ឆ្នាំហើយ ប៉ុន្តែលោកថា តំបន់ទាក់ទាញទេសចរណ៍មួយនេះ គ្មានភ្ញៀវបរទេ​​​សមកកំ​សាន្តទេ អំឡុងទសវត្សរ៍៧០ដែលកម្ពុជាមានសង្គ្រាម។

លោក ហ៊ុន សែន ដាក់បទបញ្ជាថា ក្នុងរូបភាព​ណាក៏ដោយ ស្ថាប័នពាក់ព័ន្ធ ត្រូ​វទប់ស្កា​ត់ឲ្យបាន នូវអ្វី​ដែ​លោកហៅ​​ថា ដើម្បីរក្សាសន្តិភាពដូចដែលកម្ពុជា កំពុងរក្សាបានដូចពេលនេះ។

លោកថា៖ «រឿងស្តីផ្សេងទៀត គឺនិយាយគ្នាក្រោយ។ តែអ្នកណាបំផ្លាញសន្តិភាពហើយ អ្នកឯងត្រូវ​ទទួល​នូ​​វ​ទ​ណ្ឌក​ម្ម​ពិតប្រាកដមួយ។ មិនអាចមើលរំលងបញ្ហានេះបានទេ។ […]កុំនិយាយពីសិទ្ធិ សិទ្ធិដូចសព្វថ្ងៃនេះ សិទ្ធិរស់រានមានជីវិត សិទ្ធិមានអ្វីៗដែលកំពុងធ្វើរាល់ថ្ងៃនេះ អាហ្នឹងបាគេហៅសិទ្ធិ។សិទ្ធិដោយអាណាធិបតេយ្យគឺជាសិទ្ធិបំផ្លាញជាតិតែប៉ុណ្ណោះ។ យើងទទួលសិទ្ធិប៉ុន្តែមិនមែនសិទ្ធិអណាធិបតេយ្យទេ?គឺជាសិទ្ធិនៃនីតិរដ្ឋ ត្រូវយល់គ្នាឲ្យច្បាស់លើរឿងនេះ ។សង្ឃឹមថា មិត្តភក្ត្របរទេសយល់ច្បាស់អំពីរឿងនេះ»

លោក ហ៊ុន សែន បានព្យាយាមការពារ បទបញ្ជារបស់លោក បែបនេះថា៖​ «ព្រោះអ្នកខ្លះ​និយាយតែ​ពីសិទ្ធិ​មួយមុខទេ អត់និយាយពីសន្តិភាព និងស្ថេរភាពទេ​។ប៉ុន្តែខ្ញុំចង់សួរថា​នៅក្នុងរប​បប៉ុលពត មានសិទ្ធិ​ទេបើ​ងាប់ទៅ​ហើយអ្នកដែលងាប់បានមកសរសេរកាសែតទេ?»។

បើទោះជាការថ្លែង របស់លោក ហ៊ុន​ សែន នៅពេលនេះ មិនបានបញ្ចេញឈ្មោះទៅលើស្ថាប័នសិទ្ធិមនុស្ស ឬគណបក្សនយោបាយណាក៏ដោយ ប៉ុន្តែកន្លងទៅ កងកម្លាំង របស់រដ្ឋាភិបាល ធ្លាប់បង្ក្រាបមហាបាតុកម្ម របស់គ​ណបក្ស​សង្គ្រោះប្រឆាំងលទ្ធផលបោះឆ្នោតក្រោយឆ្នាំ២០១៣ និងចុះកម្ទេច ជំរុំស្នាក់នៅរបស់​បាតុករនៅទីលា​នប្រជាធិបតេយ្យ និងធ្លាប់ចោទថា មានអ្នកខ្លះចង់ផ្តួលរំលំរដ្ឋាភិបាល ជ្រកក្រោមស្លា​កអង្គ​ការសង្គមស៊ីវិល។

ការដាក់បញ្ជារបស់ប្រមុខរដ្ឋាភិបាលនេះធ្វើឡើង តែមួយថ្ងៃក្រោយពី លោក កឹម សុខា សរសេ​រនៅ​ហ្វេស​ប៊ុក កាលពីម្សិលមិញថា «សន្តិភាពពិត គឺសន្តិភាពទាំងរូបកាយ (ខាងក្រៅនិងសន្តិភាពទាំ​ងផ្លូវចិត្ត (ខា​ងក្នុង)។ ការបញ្ចប់សង្គ្រាមប្រដាប់អាវុធ គឺជាផ្នែកមួយនៃសន្តិភាពក៏ពិតមែនហើយ។ផ្ទុយទៅវិញ ការដែនៅតែធ្វើឲ្យខ្មែរបែកបាក់គ្នា ឈឺចាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត យ៉ាងច្រើនសន្ធឹសន្ធាប់ដោយអយុត្តិធម៌ ពីសំណាក់អ្នកមានបំពានអ្នកក្រ អ្នកខ្លាំងរាំងខ្ទប់អ្នកខ្សោយ អ្នកឈ្នះកៀបសង្កត់អ្នកចាញ់។ នេះហើយគឺ ជាមូល​ហេតុនាំឲ្យមានការប្រឆាំងកាន់តែច្រើនទៅ ច្រើនទៅ ដូចពាក្យស្លោកមួយបានចែងថា៖ ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ។»

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា លើកឡើងថា សង្គ្រាមនៅកម្ពុជានឹងមិនអាចកើតឡើងទេ ក្នុងសម័យកាលនេះ  ដោយលោកថា សង្គ្រាមអាចផ្ទុះឡើងលុះណា​តែភាគីម្ខាងទៀ​តមានមហាអំ​ណាច​គាំទ្រហើយមានអាវុធ ដូចពីសម័យអតីតកាល។លោកបន្តថា កម្ពុជាបច្ចុប្ប​ន្នបានផ្តល់អំណា​ច​​ឲ្យព​​លរដ្ឋ​ជ្រើ​​​​​ស​រើសមេដឹកនាំតារយៈការបោះឆ្នោត៥ឆ្នាំម្តង។

បើតាមលោក ប៊ួ បញ្ញា បទបញ្ជារបស់លោក ហ៊ុន សែន ពេលនេះជាបំភិតបំភ័យពលរដ្ឋ ច្រើនជាងបើ​កឲ្យ​មាន​អំហូ​​សេរីភាពបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ ស្របពេលកា​របោះឆ្នោតជិតមកដល់។

លោកថា៖ «ទោះជាយ៉ាងណាខ្ញុំមើលឃើញប្រជាពលរដ្ឋមិនភ័យខ្លាចទេ  ពីព្រោះអីយើងមើល​កាលពីឆ្នាំ​២០១​៣​​។មុន២០១៣លោកនាយករដ្ឋមន្ត្រីនិយាយប៉ុន្មានដង គម្រាមច្រើន​ដងណាស់ក្នុងវេ​ទិការសាធារ​ណៈនិ​មួយៗ។ប៉ុន្តែប្រជាពលរដ្ឋនៅតែទៅបោះឆ្នោត ដើម្បីធ្វើ​ឲ្យមានការផ្លាស់​ប្តូរនៅប្រទេ​សកម្ពុជា​ហ្នឹង។​អញ្ចឹង​នេះក្រាន់តែជាសញ្ញាមួយគំរាម»

លោក ហ៊ុន សែន តែងតែរំលឹកដដែលៗពី​សន្តិភាពដែល​ថាកើតឡើង​ដោយ​សារ​តែកា​រដឹ​ក​នាំមក​របស់​លោ​​ក​​​មានការរីកចំរើន។ប៉ុន្តែរបាយការណ៍នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានកត់​សំគាល់ថា «ក្រោម​​អំ​ណាចរបស់លោក ហ៊ុន សែន ប្រហែល៣០ឆ្នាំកន្លងមក មានទាំងហិង្សាលើ​អ្នកនយោបា​យ​ប្រឆាំ​​​ង​ ​​ការគាបសង្កត់ផ្នែកសិទ្ធិមនុស្ស និងអំពើពុករលួយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ