លោក ហ៊ុន​​ សែន​​​​​ រំលឹកជាថ្មីពីការមិនលើកលែងទោសលោក​​ សម រង្ស៊ី​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

នាយករដ្ឋមន្ដ្រីកម្ពុជា​បានព្រមានជាថ្មីទៀតដោយថា នឹងមិនមានការលើកលែងទោសចំពោះអតីតប្រមុខគណបក្សប្រឆាំងនោះទេ។

ក្នុងពិធីសម្ពោធ​ដាក់ឲ្យប្រើ​ផ្លូវក្រវ៉ាត់ក្រុងមួយខ្សែ នៅរាជធានីភ្នំពេញនាថ្ងៃចន្ទ​ទី៦ខែមិនានេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានជាថ្មីថា​ លោកនឹងមិនយល់ព្រមឲ្យមានការលើកលែងទោសដល់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះទេ។​

ការព្រមានរបស់លោកនាយរដ្ឋមន្ដ្រី ធ្វើឡើងបន្ទាប់ពីលោក​ សម រង្ស៊ី បានថ្លែងវាយប្រហារលោក ហ៊ុន សែន ដោយលោកថា បានប្រើល្បិច​​ «កលថោកទាប»​​ ដោយបានទម្លាយសារឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងប្រធានបក្សសង្គ្រោះជាតិ​លោក កឹម​ សុខា។

ជាទូទៅ រាល់ការលើកលែងដល់ទណ្ឌិតណាម្នាក់ ទាល់តែមានស្នើឡើងពីនាយករដ្ឋមន្ដ្រី ទើបមានការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រ។

លោក សម រង្ស៊ី បានប្រកាសលាលែងពីតំណែងប្រធានគណបក្ស​ប្រឆាំង ក្រោយពីលោក ហ៊ុន សែន បានកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ​ ដោយចង់ផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ។ ស្របពេលជាមួយគ្នានេះ លោក សម រង្ស៊ី ក៏រងបណ្ដឹងជាច្រើន​​ ​ពាក់ព័ន្ធនឹងបណ្ដឹងបរិហាកេរ្ដិ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ