តំណាងសហគមន៍ចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសហគមន៍ព្រៃឈើដោយមានការចូលរួម

សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការពង្រីងសមត្ថភាពសហគមន៍មូលដ្ឋានដើម្បី ការតាមដានវាយតម្លៃ ការគ្រប់គ្រងសហគមន៍ព្រៃឈើដោយមានការចូលរួម ត្រូវបានរៀបចំធ្វើរយៈពេល ៤ថ្ងៃ ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៧ នៅផ្ទះសំណាក់ពន្លឺថ្មី ខេត្តកំពង់ធំ។ សិក្ខាសាលានេះ រៀបចំដោយមជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ (Recoftc) ដែលជាអង្គការអន្តរជាតិមានជំនាញក្នុងការអភិវឌ្ឍសមត្ថភាពសម្រាប់សហគមន៍ព្រៃឈើនិងការគ្រប់គ្រងព្រៃឈើ។ តំណាងសហគមន៍ព្រៃឈើមូលដ្ឋានប្រមាណ ២៥នាក់បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ និងបានចុះទៅទស្សនកិច្ចនៅសហគមន៍ព្រៃឈើត្រពាំងរូង ស្ថិតក្នុងឃុំជ័យ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំផងដែរ៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ឃួន ម៉ុន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។