អភិបាលខេត្តកំពង់ធំអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យ 

ឯកឧត្តម សុខ លូ អភិបាលកំពង់ធំ បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្ន កុំឲ្យកើតមានអគ្គីភ័យ និងត្រូវចូលរួមជួយគ្នាពន្លត់នៅពេលមានអគ្គិភ័យកើតឡើង។

ថ្លែងក្នុងពិធីប្រារព្វទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យលើកទី០១ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលប្រារព្ធឡើងនៅបរិវេណស្តាតចាស់ភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពងធំ ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ការប្រារព្វទិវានេះឡើង គឺសំដៅរំលឹកឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ មានការយល់ដឹង និងចងចាំថា អគ្គីភ័យគឺជាគ្រោះថ្នាក់កាចសាហាវមួយ ដែលអាចបំផ្លេចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋបានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ឬមិនប្រុងប្រយ័ត្នទេ៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ុន ឌីម៉ូ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។