ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​រួម​គ្នា​ជំរុញ​តម្លៃ​កៅស៊ូ

ប្រទេស​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី គ្រោង​សហការ​គ្នា​ដើម្បី​ធានា​ស្ថេរភាព​តម្លៃ​កៅស៊ូ​ពិភព​លោក ដែល​ចេះ​តែ​ឡើង​ចុះ​មិន​ទៀង​ទាត់ ក្រោយ​​ពី​វា​បង្ហាញ​សញ្ញា​ងើប​ឡើង​វិញ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក ប៉ុស្តិ៍​របស់​ថៃ។

កាសែត​នេះ​បាន​ដក​ស្រង់​សម្ដី​ប្រធាន​អាជ្ញាធរ​កៅស៊ូ​ថៃ ដែល​បាន​និយាយ​ថា ប្រទេស​ទាំង​បី​ដែល​ជា​អ្នក​ផ្គត់​ផ្គង់​កៅស៊ូ​ដល់​ទៅ ៧០​ភាគរយ​នៅ​លើ​​ទីផ្សារ​ពិភព​លោក​នោះ ថ្មីៗ​នេះ បានជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​កៅស៊ូ។

មន្ត្រី​ថៃ​អះ​អាង​ប្រាប់​បាងកក ប៉ុស្តិ៍​ថា ប្រទេស​ទាំង​បី​បាន​ឯកភាព​ថា តម្លៃ​កៅស៊ូ​នឹង​បន្ត​ឡើង​ថ្លៃ​ដោយសារ​កត្តា​ជាច្រើន រួម​ទាំង​​ការ​ទម្លាក់​ចុះ​ទំហំ​នៃ​ការ​ផ្គត់​ផ្គង់​ដោយសារ​រដូវ​ភ្លៀង​ធ្លាក់ និង​ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ផង​ដែរ។ ទោះជាយ៉ាងណា ប្រទេស​ផ្គត់​ផ្គង់​កៅស៊ូ​ធំ​ទាំង​បី​នេះ នៅ​តែ​មើល​ឃើញ​​តម្លៃ​កៅស៊ូ​នៅ​តែ​ឡើង​ថ្លៃ។

ជា​លទ្ធផល ប្រទេស​ទាំង​បី​បាន​ឯកភាព​បង្កើន​តម្រូវការ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន។ ប្រទេស​ទាំង​បី​នេះ ក៏​គ្រោង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ម្ដង​ទៀត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ដើម្បីពិនិត្យ​មើល​ថា ប្រសិន​បើ​តម្លៃ​នៅ​តែ​ធ្លាក់​ចុះ ប្រទេស​ទាំង​បី​អាច​ពិចារណា​គ្រប់​គ្រង​លើ​ការ​នាំ​ចេញ ដើម្បី​​ដាក់​សម្ពាធ​លើ​តម្លៃ​កៅ​ស៊ូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ