កាន់តែធ្ងន់ក ក្នុង​ជំនួប​សង​សឹករបស់​ថៃ ជាមួយ​ ព្រំ សំណាង

​ជំនួបសង​សឹក​រវាង​កីឡាករ​​​​កម្ពុជា ​​​​ព្រំ សំណាង និង​កីឡាករជើង​ខ្លាំង​​​មកពី​ប្រទេសថៃ​​លោក ​Bou Ngen ត្រូវគេ​កត់សម្គាល់​​​​​​​​មានអ្នកជក់ចិត្ត​​សម្រាប់ការ​ប្រកួត​​របស់អ្នកទាំង​ពីរ​យ៉ាង​ខ្លាំង កាលពី​​​​​​​​​​​​ថ្ងៃអាទិត្យទី២៣ មេសា ​ឆ្នាំ​​២០១៧ នៅ​សង្វៀន​ទូរទស្សន៍​​​​អាស៊ីអាគ្នេយ៍​​។

អ្វីដែ​លធ្វើអោយ​​​​អ្នកគាំទ្រ​ពេញ​ចិត្ត គឺ​​​កីឡាករកម្ពុជា​នៅតែ​រក​ឱកាស​វាយ​​អោយ​កីឡាករ​ថៃ​​សន្លប់ជាថ្មី​​​​​បានដូច​ពីមុនក្នុង​ពេល​ដែលថៃ​​​​បាន​សុំ​ប្រកួត​​​សង​សឹក​។

​​ក្នុងជំនួប​​​លើកទី​​១​របស់​កីឡាករ​ទាំង​ពីរ ​ជើ​ងចាស់​​កម្ពុជា ​ព្រំ សំណាង ​គឺជាអ្នក​មាន​​សំណាង​ទទួល​បានជ័យ​ជម្នះ​​​​​ ដោយ​​​លទ្ធផល​នោះ​ក៏ត្រូវគេមើលឃើញថា​បាន​ទទួល​​​​ដោយ​ហេង​ស៊យ​ប៉ុណ្ណោះ ដ្បិតថា​​មាន​​​​​​​​​លទ្ធផល​នាំ​មុខ​ជើង​ខ្លាំងថៃ។ ការ​ប្រកួត​នៅ​ក្នុង​ពេល​នោះ ​​​​អ្នកទាំង​ពីរ​ប្រើ​កម្លាំង​បាយ​សឹងតែ​​​​​​​៥​ទឹកពេញ ដោយ​​​​​​​​​កា​រ​ប្រតាយ​ប្រតប់​​យ៉ាង​ចាស់​ដៃ​នៅ​​នាទី​​ចុង​ក្រោយ បាន​ក្លាយ​​​​​​ទី​កាត់​ក្ដី​ ​​ហើយ​នៅទី​បំផុត​កីឡាករ​​​ថៃ​ក៏​​​​ភ្លាត់​ត្រូវ​មួយ​កែង​ពេញ​ទំហឹង​​ក្រោមការ​វាយ​លុករបស់កីឡាករ​កម្ពុជា ​បណ្ដាល​សន្លប់​ក្នុង​ទឹកទី​​៥។

កីឡាករ​​ថៃ​បាន​ប្រកាស​​​​កើត​ទុក្ខមិនសុខ​ចិត្ត ហើយ​​សម្រេច​ចិត្ត​​សុំ​សង​សឹក​ភ្លាម​​ៗ តែ​គណៈកម្មការ​របស់ទូរទស្សន៍​អស៊ីអាគ្នេយ៍​​មិនអាច​រៀប​ចំ​អោយ​បាន​នោះទេ ដោយទើបតែ​ឃើញ​​​​​​​រំលេច​​​ជំនួប​​​របស់ពួក​គេជាលើកទី​​២​​​ កាលពីថ្ងៃទី​២៣ មេសា។

​​​យ៉ាងណាមិញ​ក្នុងការ​ប្រកួត​​សង​សឹកនោះ​ ​កីឡាករ​ថៃ​​មិនទទួល​​​​បាន​ផ្លែ​ផ្កានោះទេ ​​ដោយសារតែ​ខំចំណាយ​កម្លាំង​វាយ​លុក​​បានល្អ​ត្រឹមតែជាង​​១​ទឹក ក៏​ភ្លាត់​ត្រូវមួយ​កណ្ដាប់​ដៃ​​ចំ​គុម្ពថ្គាម ​ហើយ​​បណ្ដាល​អោយរាប់​​​ដល់​​​​៨នៅទឹកទី២។ ​​​ទោះជាខំ​​​​​​​​តស៊ូ​ស្វិតស្វាញ ក៏​​​​ជំនួប​ទាំង​មូល​នៅតែ​ត្រូវ​បញ្ចប់​ក្នុងទឹកទី​​​៣ ដោយសារតែ​​​​​​​កីឡាករ ព្រំ សំណាង វាយ​អោយ​​​​​រាប់​​​៣​លើក​ជា​ថ្មីម្ដង​ទៀត​រហូត​​​​​​​តម្រូវអោយ​​​លោកអាជ្ញាកណ្ដាលបញ្ឈប់លែង​អោយ​ប្រកួត។

​​​កីឡាករ Bou Ngen ​​ត្រូវកីឡាករ​​​​​ ព្រំ សំណាង វាយ​អោយ​ដល់​​​៤​ដង​​​​​​​​​ អន់ជាង​ការ​ប្រកួត​ក្នុងជំនួប​​​កាលពីលើកទី​១ទៅ​ទៀត ទើប​​អ្នកណាៗ​ក៏មើលឃើញថា​​ការ​ប្រកួត​​សង​សឹក​កាលពីថ្ងៃទី​​២៣ មេសា ២០១៧ គឺ​​​​​​​​​​​​​​​ខាត​មុខមាត់ជាង​មុន ទាំង​​កេរ្តិ៍ឈ្មោះ និង​ក្រេឌីត។ ការប្រកួតលើកនេះ កីឡាករថៃ​នៅតែ​ត្រូវមើលឃើញថា​​ភ្លាត់​ ​​​​បើទោះជា​គេ​អាច​ប្រើ​កណ្ដាប់​ដៃ​បាន​ល្អ​​​ ជា​ពិសេស​គឺ​វ័ធ​​កែង​​បាន​ត្រូវគោលដៅ​ ​​ដែល​បិះ​នឹង​ធ្វើអោយកីឡាករ​កម្ពុជាសន្លប់​​​វិញ​នៅទឹក​​​​​២និង​ដើមទឹកទី​​៣​។ ​​អ្នក​​ទស្សនា​​ការប្រកួត​ច្រើន​នាក់សុទ្ធតែ​​បាន​សរសើរ​ថា​​គូនេះ​​​ប្រកួត​គ្នា​បាន​ល្អហើយ​ស៊ីសង្វាក់​ ដែលអាច​និយាយ​បាន​ថា​ទម្រាំ​រកឃើញ​​​លទ្ធផល​ឈ្នះ​ចាញ់ គឺ​​​​​​​ពួកគេម្នាក់​ៗសុទ្ធតែ​​​​​វាយ​​​​គូប្រកួត​​អោយ​​អ្នកទស្សនា​​​ផ្ដល់​​ចំណាត់ថ្នាក់​​ថា​​​ជក់ចិត្ត​។

​លោក​​​​ ​​​ញាណ សុធី ​​អ្នករៀបចំ​​​ការប្រកួត​ប្រចាំនៅទូរទស្សន៍​អាស៊ី​អាគ្នេយ៍​​បានអះអាងថា​គូនេះ​ជួប​គ្នា​ជា​លើកទី​​១​​​កាលពី​​​​​ច្រើន​​​​សប្ដាហ៍​មុន ​ដោយ​​ការប្រកួតកាលនោះ ​កីឡាករថៃ​​​​​​ភ្លាត់​អោយ​​សន្លប់​ទាំង​មិនអស់ចិត្តនៅទឹកទី​​​៥​ទើប​​គេ​​​​ប្រកាស​​សុំ​​សង​សឹក។ លោកថា​​ទាំង​ ​ព្រំ សំណាង និង​កីឡាករថៃ Bou Ngen ​​សុទ្ធ​តែជាកីឡាករ​ល្បី​ឈ្មោះ​​ដែលមាន​ការងារ​សកម្ម​រៀង​ខ្លួននៅ​​​​​ក្នុង​វិស័យ​កីឡា​ ទើប​ការប្រកួត​សង​សឹករបស់​កីឡាករ​ទាំង​ពីរ​​ពិបាក​រកថ្ងៃ​​​​អោយ​ប៉ះ​ប្រកួត​គ្នា​ហួស​ពី​ការ​ស្មាន​ ​​​ដោយទើបតែ​​​​អាច​កំណត់​បាន​កាលពីថ្ងៃអាទិត្យទី​២៣ មេសា។

អ៊ីចឹង​ហើយ​ទើប​​លោកចាត់ទុក​ថា​ការ​​ប៉ះ​គ្នា​​​សង​សឹករបស់​អ្នកទាំង​ពីរ គឺ​ជា​ពេលវេលា​អំណោយ​ផល​​​​​​និងកម្រ​សម្រាប់​កីឡាករ​ល្បីឈ្មោះទាំងពីរ​។ លោកនិយាយថា ​«​​ខាងថៃ​ហ្នឹង​គ្រាន់តែ​ចាញ់ ​ព្រំ សំណាង កាលពី​លើកទី​​១​​ភ្លាម​ គឺសុំ​សង​សឹក​ព្រោះវា​មិនអស់ចិត្ត តែ​​​​សង​សឹកៗមិនមែន​​ចេះតែ​​​​​នឹកឃើញដាក់​បានទេ ដោយសារតែ​​​ពេល​វេលា​​កីឡាករថៃ​​​​ទំនេរខាង​ខ្មែរ​ជាប់​ប្រកួត ហើយ​បើ​ខាង​ខ្មែរ​ថាប្រកួត​បាន ខាងណុះ​​ជាប់វិញ ​ដល់ចឹង​​​ពិបាករកពេលត្រូវ​គ្នា!»។

លោកថា​​​​​​កីឡាករ​ថៃ​​មិនទាន់​​​មានការទាមទារ​​​​​សុំជួប​សង​សឹកជា​ថ្មី​នោះទេ បន្ទាប់ពី​បាន​សន្លប់​​​​ក្នុងការប្រកួត​សង​សឹក​កាលពីថ្ងៃ​ទី​​២៣ មេសា ដែលទើប​​បញ្ចប់​​។

លោកថា​ការ​ប្រកួត​ប៉ះ​គ្នា​ក្នុងជំនួប​​លើកទី​២ កីឡាករ​​ ព្រំ សំណាង ​​វាយម៉ាត់​បានល្អទើប​​​​​​​​​​មាន​​ឱកាសវាយ​​​​​​​​​បំបុក​ត្រូវ​ចំគោលដៅ​ទៅ​កីឡាករថៃ​ ហើយ​ធ្វើ​អោយ​ថៃ​​​​​រាប់​លើកទី​​១និង​អាច​បំបែក​​​​ភាពខ្លាំង​របស់​​​ថៃ​អោយ​រាប់​​​ដល់​ទី​​៤​ដង​ ព្រោះតែ​ការ​វាយសម្រុក។ លោកថាមួយ​គូនេះ​​​នឹង​តម្រូវ​​ប៉ះ​ប្រកួត​គ្នា​ជា​លើកទី​៣ ប្រសិន​បើ​​កីឡាករថៃ​​ស្នើសុំ​​អោយមានការ​ប្រកួត​​សង​សឹកជា​ថ្មីម្ដង​ទៀត។ លោកកថា​​​​​កីឡាករ ព្រំ សំណាង ​​ទទួល​បានជោគជ័យ​​​ក្នុងជំនួប​​សង​សឹក​របស់​ថៃ គឺ​​ដោយសារតែ​​គេ​កាន់តែស្គាល់ចំណុច​ខ្សោយ​​​របស់កីឡាករ​ថៃ Bou Ngen ប៉ុណ្ណោះ​ដោយ​លោក​ប្រកាសថា​បើ​ផ្អែកតាម​សមត្ថភាព​របស់​​​​​កីឡាករថៃ គឺ​​​​​​​​​ ​​ព្រំ សំណាង ក៏មិន​ងាយ​យកឈ្នះ​ដែរ បើ​​ខ្វះ​បច្ចេកទេស និង​​​​​​គ្មានសំណាង​​​​​​​​បន្ថែមពីលើ​។ លោកចាត់ទុក ​កីឡាករ​ Bou Ngen ​សន្លប់​ក្នុងទឹកទី​​៣​​កាលពីថ្ងៃ​ទី​​២៣ មេសា ​​ជា​លទ្ធផល​យ៉ាប់ជាង​មុន​​​​ ​​​​​​​​​​ប៉ុន្តែដោយសារតែ​​​ភ្លាត់អោយ​​​រាប់មួយលើក​ដំបូង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ