សុវណ្ណ មករា ​ប្រកាសថា​អស់​និស្ស័យនឹង​ ឈិន សុធារី

លោក ​សុវណ្ណ មករា និង​អ្នកនាង ​ឈិន សុធារី ជាមួយកូនស្រី (វង្ស សុម៉ាលីន)

នៅលើហ្វេសប៊ុករបស់​លោក ​សុវណ្ណ មករា លោកបាន​ប្រកាសជីវិត​ស្នេហា​រវាង​លោកនិង​​អ្នកនាង ​ឈិន សុធារី ​​​ត្រូវ​បាន​បញ្ចប់​ហើយ ដោយលោក​នឹង​ដើរ​ចេញ​អោយ​ឆ្ងាយពី​នាង ​ហើយ​​​មិន​វិលត្រលប់ក្រោយ​​​​​​​​​​​​មកធ្វើជា​​​ប្ដីប្រពន្ធ​នោះ​​វិញ​ផង។

ក្នុង​បទសម្ភាសន៍ជាមួយ​អ្នកនាង ​ឈិន សុធារី អ្នកនាង​ទទួលស្គាល់​ថាអ្វីដែល​បាន​ប្រកាស​​ដោយ​​​​ស្វាមី គឺជាការ​ពិត និង​ថា​ស្នេហា​របស់​នាង​ឈានដល់ដំណាក់​កាល​សម្រុះសម្រួល​លែង​បាន​ហើយ។ ​

លោក សុវណ្ណ មករា បានបង្ក​ការភ្ញាក់ផ្អើល​​​​​​តាមរយៈការ​បង្ហោះ​​ជា​សាធារណៈនៅលើ​ហ្វេសប៊ុកថា «ជូន ធារី អតីតឧត្តមភរិយាបង! បងទទួលស្គាល់ថាបងមិនមែនជាប្តីល្អ មិនមែនជាឪពុកល្អទេ បងក្រីក្រហើយថែមទាំងផឹកស៊ី មានស្រីញីក្រៅផ្ទះទៀត តែអូនមិនដែលខឹងយកទោសអូសដំណើរនឹងបងឡើយ អូនថែមទាំងនៅតែស្រលាញ់បងដដែល កំហុសបងគរដូចភ្នំខ្សាច់ បងពិតជាខ្មាស់អៀនអូនណាស់ គឺខ្មាស់រហូត ដល់ថ្នាក់បងត្រូវតែចាកចេញឲ្យឆ្ងាយពីជីវិតអូនជាដាច់ខាត ដើម្បីឲ្យអូនមានអនាគតត្រចះត្រចង់លើវិថីជីវិតថ្មីនៃអូនចុះ! ចំណែកបងវិញសូមបន្តជីវិតពាលាដូចសព្វថ្ងៃរបស់បងបន្តទៀត ចំណែកកូនប្រុសស្រីយើងទាំងពីរ បងសូមចូលរួមអាហារកិច្ចចិញ្ចឹមបីបាច់រហូតដល់កូនយើងធំអាចចិញ្ចឹមជីវិតពួកគេដោយខ្លួនបាន! និស្ស័យស្នេហ៍យើងដល់វេលាដែលត្រូវតែចប់ហើយអូន គឺចប់ដោយស្នាមញញឹម ចប់ដោយសន្តិភាព យើងអាចរាប់គ្នាជាបងប្អូនបានណាអូន….»។

អមដោយការ​បង្ហោះ​លោក​ក៏​បាន​​ឆ្លើយ​តបចំពោះ​អ្នកបញ្ចេញ​​មតិ​នឹង​ការ​​​បង្ហោះ​នេះ​ថា​ជាការពិតថា នឹង​​​​មាន​តែការ​ចាកចេញ​​របស់លោក​​ប៉ុណ្ណោះ ទើបអាច​បញ្ចប់​​ជីវិត​​​សម្រូង​ចម្រាស់ដែល​​​​កើតមាន​រវាង​លោកនិងអ្នកនាង​ឈិន សុធារី ​​បាន។

​ដ្បិតថា​​​នៅ​ពីក្រោមការ​បង្ហោះ​នោះមានការ​​​​រិះគន់​​ច្រើន​​ជា​ងការ​សរសើរ​ប៉ុន្តែលោក សុវណ្ណ មករា ​​​​បាន​​ឆ្លើយ​តប​ក្នុង​ន័យ​​​​បញ្ជាក់ថា​ ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នកហ្នឹង និង​ថា​ការសម្រេច​បែកគ្នា​របស់លោកគឺជា​រឿង​ត្រឹម​ត្រូវ។ យ៉ាង​ហោចអ្នកគាំទ្រ​​ជាង​ពាក់កណ្ដាលបានសម្ដែង​ពីការ​​​​​​​​សម្រេច​ចិត្ត​របស់លោក ក្នុង​ពេលដែល​លោក និង​​អ្នកនាង​ ឈិន សុធារី បាន​បង្កើត​​កូន​​​​ជា​ទីស្រឡាញ់​​​​​បានដល់ទៅ២ គឺ​ភ្លោះ​មួយ និងស្រី​មួយទៅ​ហើយ។

យ៉ាងណាមិញ នេះ​មិនមែន​ជា​លើកទី​១​ទេ​ដែល​​​​​​គូស្នេហ៍​ទាំង​ពីរ​​ផ្ទុះជម្លោះជាមួយ​គ្នា ​​​​​​​ដោយពេល​​កន្លងមកមានការ​ទម្លាយចេញ​រួច​មកហើយ​ថា​​លោក​ សុវណ្ណ មករា ជា​បុរស​​សំបូរ​ស្នេហ៍ ហើយត្រូវ​ភរិយា​តាម​អុកឡុក​​​​​​​​រហូត​​​ក្លាយជា​ជម្លោះ​​ម្ដង​ជា​ពីរ​ដង​​។

​អ្នកនាង ឈិន សុធារី បានអះអាងថា​​ការ​បង្ហោះរបស់​​លោក សុវណ្ណ មករា កើតឡើង​បន្ទាប់ពី​លោក​​សម្រេច​ចិត្ត​ចុះចេញ​ពី​ផ្ទះ ​ក្រោយ​ពី​បាន​ពាក់ព័ន្ធ​នារី​ជា​តារា​ម៉ូដែល​ម្នាក់។

នាង​ថា​​លោក និងស្រី​កំណាន់​​​​បានទាក់ទង​គ្នា​​​មួយខ្យល់មក​ហើយ ​ដោយ​នារី​ម្នាក់​នោះ​ក៏​ធ្លាប់​ផ្ទុះជម្លោះជា​មួយ​នាង​​​​​​​ម្ដង​ហើយម្ដង​ទៀត​ផងដែរ ប៉ុន្តែ​​​​​​​ជម្លោះ​នោះ​នៅតែមិនអាច​បំបែកស្នេហ៍ពួកគេ។ អ្នកនាង​ថា​​អស់ពី​ប្រើធម៌ក្ដៅ អ្នកនាង​​បានជជែកជាមួយ​​​នារីម្នាក់​នោះ ​​ហើយលទ្ធផលចុង​ក្រោយគឺ នារី​​​នោះ​ប្រកាស​ថា​​ស្រឡាញ់​​លោកសុវណ្ណ មករា ដែលធ្វើអោយ​អ្នកនាង​​និយាយ​លែង​ចេញ។ គាប់ជួនជា​​លោក សុវណ្ណ មករា ក៏​​​​​ងប់ស្រឡាញ់​​នារី​នោះ​និយាយអ្វីមិនបាននោះ​ផង ទើប​​​​​រឿង​រ៉ាវចេះតែ​រីកធំឡើង​។ អ្នកនាង​និយាយថា​​ «​គាត់​​​​​ការពារ​វា(ស្រី​កំណាន់) ការពារសុវត្ថិភាព​វា ​​ហើយខ្លាច​​វា​​​​ចាកចេញពី​ជីវិត​គាត់ ទើប​​​​​​គាត់សុខ​ចិត្ត​​​ចប់​​នឹង​ប្រពន្ធ​​!»។

​អ្នកនាង​ថា​នារី​នោះ​​​ក៏ស្រឡាញ់​​ស្វាមី​របស់ខ្លួនខ្លាំង​ដែរ ដោយ​ក្នុងពេលជជែកគ្នា​​ នារី​នោះ​បាន​សារភាព​ថា​សុំ​រស់​នៅ​ជាមួយ​​លោក សុវណ្ណ មករា និង​ថា​មិន​បោះ​បង់​​លោក​​​ឌឺអ្នកនាង​​​នោះផង ទើប​អ្នកនាង​យល់ថា​​​​​​​​បើអ្នកនាង​នៅតែឃាត់ និង​នៅតែ​​​ប្រឹ​​ង​យកប្ដី​មកវិញ ក៏​គង់​តែទប់មិនជាប់។

អ្នកនាង​ថា ​​«​​ខ្ញុំពិបាកចិត្ត និង​ចុកចាប់​ណាស់ លើលោកនេះ​មានស្រី​ប្រភេទ​នេះដែរ ​វា​ជា​ស្រី​ឌឺនិង​រឹង​បំផុត​»។

អ្នកនាង​​​​​​​​​​​​​​​​ថា​ស្ថានភាព​បែកបាក់​​ប្រហែល​ផ្សះ​ផ្សារ​​មិន​បាន ​​​​​ហើយអ្នកនាង​ក៏​នឹង​​​អាច​ពិចារណា​​រឿង​ប្ដឹង​លែង​គ្នាអោយ​បានដាច់ស្រេច​ផងដែរ ​ដើម្បី​កុំ​អោ​យ​បន្ត​រសេមរសាម​​​​​​​​ក្រោយ​ពី​​លោក សុវណ្ណ មករា​​ ចុះចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ