អ្នក​សង្កេតការណ៍​ការ​បោះ​ឆ្នោត​​អឺរ៉ុប​ចាប់​ផ្ដើម​បេសកកម្ម​នៅ​កម្ពុជា

គ.ជ.ប

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប​ បាន​ចាត់​តាំង​តំណាង​របស់​ខ្លួន​មួយ​ក្រុម​ ឲ្យ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​សំខាន់ៗ​ពីរ​នៅ​ឆ្នាំ​នេះ និង​នៅ​ឆ្នាំ​ក្រោយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គ.ជ.ប. បាន​ឲ្យ​ដឹង​ថា អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ចច អេដហ្គឺ បាន​ជួប​ប្រជុំ​ជាមួយ​អគ្គ​លេខាធិការ​ គ.ជ.ប. លោក ទេព នីថា កាល​ពី​រសៀល​ថ្ងៃ​​ព្រហស្បតិ៍​កន្លង​មក​នេះ។

គ.ជ.ប. បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រុម​បេសកកម្ម​មួយ​ក្រុម​របស់​សហភាព​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​លោក Stravros Petropoulos ប្រធាន​រដ្ឋ​បាល​ និង​ជា​មន្ត្រី​សេវា​កម្ម​ក្រៅ​ប្រទេស​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ត្រូវ​ចាប់​ផ្ដើម​បេសកកម្ម​សង្កេត​ការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ចាប់​ពី​ពេល​បច្ចុប្បន្ន​នេះ រហូត​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ