គ.ជ.ប ស្នើប្រព័ន្ធផ្សព្វផ្សាយផ្តល់ម៉ោងស្មើគ្នាឲ្យគណបក្សអំឡុងឃោសនា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើប្រព័ន្ធផ្សព្វផ្សាយ ចែករំ​លែ​ក ឬជួយម៉ោង របស់ខ្លួន ឲ្យបា​ន​ស្នើ​ៗគ្នា ទៅ​គណ​​បក្ស​​​នយោបាយ ក្នុងថ្ងៃឃោសនាបោះឆ្នោត ដោយថាដើម្បីគោរពគោ​​​​លកា​រណ៍​ស្មើ​​ភា​ពគ្នា។

តាមប្រតិទិន របស់ គជប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៤ នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី៤​ខែមិថុ​នា។ យុទ្ធនាការឃោសនារកសំឡេងឆ្នោត នឹងត្រូ​វធ្វើឡើ​ង​​រយៈ​​​​​​ពេ​ល​១៤ថ្ងៃ ចាប់ពីថ្ងៃទី​២០​​ខែ​ឧសភា ដល់ថ្ងៃទី២ខែមិថុនា។

ក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្តាល ក្នុងរាជធានាភ្នំពេញ នាថ្ងៃទី២ខែឧសភានេះ អគ្គលេ​ខាធិការ គជប លោក ទេព នីថា លើកឡើងថា នៅថ្ងៃឃោសនាបោះឆ្នោត គជប មានគោលកា​រណ៍ បែង​ចែ​​​កម៉ោ​ងផ្សាយ ឲ្យគណបក្សនយោ​បាយនីមួយៗ ​ដែ​ល​​​បា​នចុះឈ្មោះប្រកួតប្រជែង មានឱកាសស្នើគ្នា ក្នុងកា​របង្ហាញ​ ពីគោ​លន​យោ​​បា​យ របស់ខ្លួន ទៅកាន់ម្ចាស់ឆ្នោត ។

លោក ទេព នីថា ឲ្យដឹងទៀតថា អំឡុងថ្ងៃឃោសនានោះ ម្ចាស់ស្ថានីយទាំងអស់ គួរតែគោរព​គោលការ​ណ៍នេះ​ ដោយ​ចែ​ក​រំ​លែកម៉ោងផ្សាយ ឬជួលឲ្យគណបក្សនយោយទាំងអស់ បានស្មើគ្នា ជៀសវាង ផ្ត​ល់​​ម៉ោ​​​ងផ្តា​ច់មុខឲ្យគណបក្សនយោបាយណាមួយ ដូចដែលម្ចា​ស់ស្ថានីយ៍​ខ្លះកំពុងដំ​ណើ​រការ​នៅពេ​ល​នេះ។

បើតាម លោក ទេព នីថា គិតត្រឹមថ្ងៃទី២ឧសភានេះ មានតែមជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធផ្ស​ព្វផ្សា​យ​ឯ​ក​​​រា​ជ្យ(CCIM)ទេ ដែលបានផ្ញើលិខិតជាផ្លូវការមកកាន់ គជប ពីព័ត៌មានផ្តល់ម៉ោ​ងផ្សាយដោ​យ​ឥត​គិតថ្លៃ​ ដល់គណបក្សនយោបាយទាំង១២ ដែលចុះឈ្មោះ​ប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

ក្រៅ​ពីនេះ គជប បញ្ជាក់ថា វិទ្យុ និងទូរទស្សន៍ជាតិ ក៏បានផ្តល់ម៉ោងស្មើគ្នា ដល់គណបក្សនយោបាយដែរ គឺ១ថ្ងៃផ្សាយពីរដង ក្នុងមួយដង មា​នរ​យៈ​ពេ​ល៧នាទីកន្លះ។

គជប ក៏បានអំពាវនាវផងដែរ ដល់ម្ចាស់ស្ថានីយផ្សាយទាំងអស់ គួពន្លឿនការជូនដំណឹងទៅ គជប បើខ្លួ​នមា​ន​បំនងចង់ផ្តល់ម៉ោងផ្សាយ ឬជួល ដោយថាដើម្បីឲ្យ គ.ជ.ប មានពេលជូនដំណឹ​ងទៅគ​ណប​ក្សនយោ​បា​យ ដែលបានចូលរួមប្រកួតប្រជែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ