លោក ត្រាំ ថ្លែង​ថា​នឹង​មាន​កិត្តិយស​បើ​បាន​ជួប​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​មាន​កិត្តិយស ​បើ​បាន​ជួប​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន នៅ​ក្រោម​ស្ថានភាព​ត្រឹម​ត្រូវ ដោយ​បាន​គំរាម​ប្រើ​កម្លាំង​យោធា​ប្រឆាំង​នឹង​របប​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ខណៈ​ដែល​ក្រុង​ព្យុងយ៉ាង​គំរាម​កំហែង​សាក​ល្បង​នុយក្លេអ៊ែរ​លើក​ទី ៦ ដែល​នឹង​ដុត​បញ្ឆេះ​ភាព​តាន​តឹង​បន្ថែម​ទៀត​នៅ​លើ​ឧបទ្វីប​កូរ៉េ​នោះ លោក ត្រាំ ហាក់​ស្នើ​ឡើង​នូវ​ដំណោះ​ស្រាយ​សម្រាប់​ចាក​ចេញ​ពី​ភាព​ទាល់​ច្រក។

ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ លោក ត្រាំ បាន​គំរាមកំហែង និង​ខឹង​សម្បារ​នឹង​របបក្រុង​ព្យុងយ៉ាង​យ៉ាង​ខ្លាំង ដោយ​បារម្ភ​ថា កូរ៉េ​ខាង​ជើង​នៅ​សល់​ពេល​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ នឹង​សម្រេច​បាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​អន្តរទ្វីប ដែល​អាច​បាញ់​ដល់​អាមេរិក។

ក្រឡា​អ៊ុក​សំខាន់​របស់​លោក ត្រាំ គឺ​ត្រូវ​ជំរុញ​ចិន​ឲ្យ​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង ជា​យុទ្ធសាស្ត្រ​មួយ​ដែល​មិន​បាន​ទទួល​ជោគ​ជ័យ​នោះ​ឡើយ​កាល​ពី​អតីត​កាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ