សាលាឧទ្ធរណ៍អាមេរិកពិនិត្យឡើងវិញ​ករណីតុលាការជាន់ទាបប្រឆាំងបញ្ជារបស់ត្រាំ ​

សាលាឧទ្ធរណ៍សហព័ន្ធអាមេរិក បានបើកសវនាការនៅថ្ងៃចន្ទនេះ ករណីលោកត្រាំចេញបំរាមបណ្ណោះអាសន្ន​ហាមពលរដ្ឋមកពីប្រទេសកាន់សាសនាឥស្លាម​ចំនួន​៦ប្រទេសមិនឲ្យចូលដែនដីអាមេរិក ក្រោមហេតុផលថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់។​

ចៅក្រម៣ក្នុងចំណោម​៩រូប នៃសាលាឧទ្ធរណ៍ ដែលតែងតាំងដោយអតីតប្រធានាធិបតីមកពីគណបក្សប្រជាធិបតីលោក Bill Clinton បញ្ជាក់ពីការពិនិត្យឡើងវិញ ចំពោះការសម្រេចរបស់តុលាការនៅ រដ្ឋហាវ៉ៃ ដែលបិទមិនឲ្យអនុវត្តបទបញ្ជារបស់លោក​ត្រាំ ចំពោះការហាមបណ្ណោះអាសន្នលើពលរដ្ឋមកពីប្រទេសកាន់សាសនាឥស្លាមចំនួន៦មិនឲ្យចូលអាមេរិក។​

កាលពីខែមីនា ត្រាំបានចេញបញ្ជាលើកទី២ក្នុងការហាមពលរដ្ឋមកពីប្រទេសចំនួន​៦ បន្ទាប់ពីការហាមលើកទី១នៅថ្ងៃទី២៧ខែមករា  ក្រោយមកនាំឲ្យមានចលាចល និង ការតវ៉ានៅព្រលានយន្តហោះ បន្ទាប់មកទើបតុលាការសម្រេចលុបចោលបំរាមនោះមិនឲ្យអនុវត្តន៍។​ ចំណែកការចេញបញ្ជារបស់លោកត្រាំលើកទី២ក៏ត្រូវបានតុលាការជំទាស់ទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ