អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ព្រមាន​អនុវត្ត​ច្បាប់​ប្រឆាំង​អ្នក​ល្មើស​ច្បាប់​បោះ​ឆ្នោត

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព(រូបថតពីហ្វេសប៊ុក​របស់​លោក​)

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​ព្រមាន​អំពី​ការ​ប្រើ​ប្រាស់​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​ព្រហ្ម​ទណ្ឌ ប្រឆាំង​នឹង​បុគ្គល​​ណា​ដែល​ប្រព្រឹត្ត​លើ្មស​នឹង​ច្បាប់​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ខណៈ​ដែល​ដំណើរការ​ឃោសនា​បោះ​ឆ្នោត​កំពុង​ចាប់​ផ្ដើម​នៅ​ព្រឹក​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក លោក គឹម សន្តិភាព បាន​រៀប​រាប់​ថា អំពើ​ណា​មួយ​ដែល​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នោះ​ទោស​ប្បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ នឹង​ត្រូវ​អនុវត្ត ហើយ​អំពើ​នោះ​ក៏​នឹង​ត្រូវ​ទទួល​ការ​ផ្ដន្ទាទោស​តាម​ច្បាប់​ព្រហ្ម​ទណ្ឌ​បន្ថែម​ទៀត ប្រសិន​បើ​អំពើ​នោះ​ជា​បទ​ល្មើស​ដែល​មាន​ចែង​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ផង​ដែរ។

លោក គឹម សន្តិភាព មិន​បាន​បញ្ជាក់​ថា លោក​ព្រមាន​ទៅ​ដល់​គណបក្ស​ណា​មួយ​នោះ​ទេ ប៉ុន្តែ សារ​ព្រមាន​របស់​លោក ធ្វើ​ឡើង​ស្រប​ពេល​ដែល​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ បាន​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ