May 29, 2017

វិភាគ៖ តើ​ពលរដ្ឋ​កម្ពុជា​បោះ​ឆ្នោត​យ៉ាង​ដូចម្ដេច ខណៈ​ដែល​ពួកគេ​មិន​ស្គាល់​បេក្ខជន​នៅ​តាម​មូលដ្ឋាន?

ខណៈ​ដែល​​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ​កាន់​តែ​ខិត​ចូល​មក​ដល់​នោះ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ បង្ហាញ​នូវ​ការ​សង្កេត​របស់​ពួកគេ​ថា ពលរដ្ឋ​ជា​អ្នក​បោះ​ឆ្នោត​ក្នុង​ចំនួន​ច្រើន មិន​បាន​ស្គាល់​ថា តើ​បេក្ខជន​មេ​ឃុំ ឬ​ចៅ​សង្កាត់ ជា​នរណា​នោះ​ឡើយ។

CNRP ថាករណីតុលាការកោះហៅសកម្មជនខ្លួនជាការគំរាមកំហែងផ្នែកនយោបាយ

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថា ករណីតុលាការកោះហៅសកម្មជន CNRP នៅខេត្តតាកែវនិងការឃាត់ខ្លួនសកម្មជន CNRP នៅខេត្តពោធិ៍សាត់ជាការគំរាមកំហែងផ្នែកនយោបាយ ដោយថារឿងទាំងនោះអាចសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ។

ក្រុមគណបក្សមិនកាន់អំណាចរិះគន់សារនយោបាយបក្សប្រជាជនពីរឿង «សង្គ្រាម»

បណ្ដាគណបក្ស អ្នកជំនាញសេដ្ឋកិច្ច និងនយោបាយ បង្ហាញទស្សនៈផ្សេងគ្នាអំពីសារសង្គ្រាមរបស់គណបក្សកាន់អំណាច ខណៈការបោះឆ្នោតឃុំសង្កាត់នឹងមកដល់នៅដើមខែមិថុនាខាងមុខនេះ។

អង្គការមួយថានឹងប្រើរូបមន្តពិសេសតាមដានអំពើពុករលួយក្នុងប្រព័ន្ធបោះឆ្នោត

អង្គការតម្លាភាពកម្ពុជាលើកឡើងថា ខ្លួននឹងប្រើរូបមន្តពិសេ​សមួយ ​​តាមដាន​ភាពមិន​ប្រ​ក្រតីនៃ​ការ​បោះឆ្នោ​ត​ ឃុំ សង្កាត់ខាងមុខនេះ ដោ​យ​ថា​​​ដើម្បី​ទប់ស្កាត់​អំពើពុ​ករលួ​យផ្នែកនយោបាយក្នុ​ង​​​ប្រព័​ន្ធបោះ​ឆ្នោត។

ផ្ទុះអាវុធនៅភាគខាងត្បូងហ្វីលីពីនអ្នកស្លាប់កើនជិត១០០នាក់​

ផ្ទុះអាវុធរវាងក្រុម​បះបោរ IS និងកម្លាំងទាហានហ្វីលីពីននៅទីក្រុង ម៉ារ៉ាវីភាគខាងត្បូង នៅតែបន្តកើតមាន ហើយបានបណ្តាលឲ្យអ្នកស្លាប់កើនឡើងជិត១០០នាក់​គិតត្រឹមថ្ងៃចន្ទនេះ។​

អ្នកមានជម្លោះដីធ្លីជំរុញទៅរដ្ឋសភាពន្លឿនការដោះស្រាយបញ្ហាដីធ្លី

ពលរដ្ឋមកពី៤សហគមន៍ក្នុងរាជធានីភ្នំពេញ រកកិច្ចអន្តរាគមន៍ជាថ្មីពីរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះ ពន្លឿនការដោះស្រាយបញ្ចប់បញ្ហាដីធ្លីរបស់ពួកគេ ខណៈដែលពួកគេ​មិនមានជំនឿលើសាលារាជធានីភ្នំពេញដែលទទួលបន្ទុកដោះស្រាយរឿងនេះ។

ស្ត្រីពីរនាក់រងការចោទថាសម្លាប់បងប្រុសលោក គីម ជុងអ៊ុន ​ត្រូវកាត់ក្តីស្អែកនេះ

ស្ត្រីពីរម្នាក់ដែលរងការចោទថា សម្លាប់បងប្រុសលោក គីម ជុងអ៊ុន នៅក្នុងប្រទេសម៉ាឡេស៊ីនោះ នឹងត្រូវ បញ្ជូនទៅតុលាការកាន់ទោសនៅក្នុងទីក្រុងកូឡាឡាំពួនៅថ្ងៃអង្គារស្អែកនេះ។​

មន្ទីរ​ពេទ្យ​ជប៉ុន​រង​ការចោទ​ថាធ្វេស​ប្រហែស​ឲ្យ​​ស្លាប់​ទាំងម្តាយ​និង​ទារក​

មជ្ឈមណ្ឌលជាតិ​​គាំ​ពារ​មាតានិង​​ទារក ​​ហៅ​មន្ទីរ​ពេទ្យជប៉ុន រង​ការចោទ​ប្រកាន់​ថា ​បុគ្គលិក​នៃ​មន្ទី​រ​ពេទ្យ​នេះ​បានធ្វេស​ប្រហែស​​ បណ្តាល​ឲ្យស្ត្រី​ដែល​មាន​ផ្ទៃ​ពោះម្នាក់​ស្លាប់​ទាំង​ម្តាយ​និង​ទារក​ក្នុង​ផ្ទៃ។

លិខិតមិត្តអ្នកអាន៖ សម្តេច​ជាស្តេច​មិន​គ្រង​រាជ្យ​ តែ​កាន់​អំណាច​ (ភាគ១)

‘សូម​ពួក​ទេវតា​ រក្សា​មហាក្សត្រ​យើង​...’’ ស្តាប់​ទៅ​ដូច​ជា​សាមញ្ញ​ទេ​ បទ​គោរព​ទង់​ជាតិ​ដែល​សិស្សា​នុសិស្ស​​​ ទន្ទេញ​ចាំ​រត់​មាត់​ស្រែក​ច្រៀងអឺង​កង​ជា​​រៀង​រាល់​ព្រឹក​។ មាន​​​គ្រូ​ប្រវត្តិសាស្ត្រ​ម្នាក់​នៅ​វិទ្យាល័យ​ធ្លាប់​លើក​យក​បទ​គោរព​ទង់​ជាតិ​នេះ​ មក​​ចោទ​សួរនូវ​​សំនួរដ៏​ចម្លែក​មួយ​​ដោយ​​ដឹង​ចម្លើយ​ស្រាប់ ​‘‘តើ​ពួក​ទេវតា​ជា​នរណា​?’’...

លោក សុខ ទូច៖ មិនអាចបំបាត់​ក្រសួងអភិវឌ្ឍន៍ជនបទព្រោះថ្នាក់ឃុំសមត្ថភាពទាប​

លោក សុខ ទូច សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនិងជាមន្ត្រីស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា ថ្លែងនៅថ្ងៃចន្ទនេះថា ការសន្យារបស់អ្នកនយោបាយដែលថា រំលាយក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់លុយទៅឲ្យឃុំសង្កាត់អភិវឌ្ឍន៍ផ្ទាល់នោះមិនទទួលបានផលល្អនោះទេ។

លី ម៉ារីណា ស្វាមីលែងអោយទៅអាមេរិក

ខុសពីការប្រកាសកាលមុនដែលថាស្វាមីនឹងអោយទៅរស់នៅអាមេរិកក្រោយពេល​ចុះឡើងៗស្រុកខ្មែរបានមួយរយៈ ពេលនេះ​អ្នកនាង លី ម៉ារីណា បានអះអាងថាស្វាមីរបស់អ្នកនាងគឺលោក ចាន់ ថន ​មិនមានគម្រោងអោយ​អ្នកនាងចេញទៅរស់នៅសហរដ្ឋអាមេរិកដូចមុននោះទេ បើទោះជាក្នុងពេលខាងមុខកូនប្រុសរបស់អ្នកនាង​អាចនឹងចេញទៅរៀននៅអាមេរិក​​​ជាមួយនឹងស្វាមី។

គូប្រកួតដ៏ខ្លាំងរបស់ រឿង សោភ័ណ្ឌ ធ្លាយដំណឹងថាខានប្រកួតជាង២ឆ្នាំ

ក្នុងជំនួប​យ៉ាងក្ដៅគគុករវាងកីឡាករកម្ពុជា រឿង សោភ័ណ្ឌ និងកីឡាករថៃឈ្មោះ Sam Deng ត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំង ដោយសារតែកីឡាករថៃដែលបានឡើងមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ គឺមិនធ្លាប់មកប្រកួត​ទាល់តែសោះ ហើយបើនិយាយពីសមត្ថភាពគឺញាក់សាច់ពេញរយៈពេល៥ទឹក។
All articles loaded
No more articles to load