ផ្ទុះអាវុធនៅភាគខាងត្បូងហ្វីលីពីនអ្នកស្លាប់កើនជិត១០០នាក់​

ផ្ទុះអាវុធរវាងក្រុម​បះបោរ IS និងកម្លាំងទាហានហ្វីលីពីននៅទីក្រុង ម៉ារ៉ាវីភាគខាងត្បូង នៅតែបន្តកើតមាន ហើយបានបណ្តាលឲ្យអ្នកស្លាប់កើនឡើងជិត១០០នាក់​គិតត្រឹមថ្ងៃចន្ទនេះ។​

របាយការណ៍ដែលសារព័ត៌មាន BBC ចុះផ្សាយគឺ ក្នុងចំណោមអ្នកស្លាប់ជិត១០០នាក់នោះ គឺមាន ១៩នាក់ ជាជនស៊ីវិល។ ទន្ទឹមការផ្ទុះអាវុធនៅតែបន្តនេះ ជនស៊ីវិលរាប់ម៉ឹននាក់បានរត់ចេញទៅរកកន្លែងមានសុវត្ថិភាព ចាប់ពីការផ្ទុះអាវុធ៦ថ្ងៃជាប់គ្នាមកនេះ។​

ក្រុមឧទ្ធាមចម្រុះគ្នាមានការជួយរៀបចំពីពួកIS បានវាយលុកចូលក្នុងក្រុង ហើយចាប់មនុស្សធ្វើចំណាត់ខ្មាំង ដែលក្នុងចំណោមចំណាត់ខ្មាំងនោះក៏មានយោធាផងដែរ។​

មេដឹកនាំហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងថា លោកនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារសន្តិសុខឲ្យប្រជាពលរដ្ឋហ្វីលីពីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ