ស្ត្រីពីរនាក់រងការចោទថាសម្លាប់បងប្រុសលោក គីម ជុងអ៊ុន ​ត្រូវកាត់ក្តីស្អែកនេះ

ស្ត្រីពីរម្នាក់ដែលរងការចោទថា សម្លាប់បងប្រុសលោក គីម ជុងអ៊ុន នៅក្នុងប្រទេសម៉ាឡេស៊ីនោះ នឹងត្រូវ បញ្ជូនទៅតុលាការកាន់ទោសនៅក្នុងទីក្រុងកូឡាឡាំពួនៅថ្ងៃអង្គារស្អែកនេះ។​

ស្ត្រីទាំងពីរនោះគឺម្នាក់ឈ្មោះ Siti Aisyah អាយុ២៥ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី និង ម្នាក់ទៀតឈ្មោះ Doan Thi Huong អាយុ២៨ឆ្នាំ​ជាជនជាតិវៀតណាម​។ នេះបើតាមសារព័ត៌មាន BBC។​

លោក គីម ជុងណាម ជាបងប្រុសម្តាយផ្សេងគ្នាជាមួយ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន។ លោក ត្រូវគេសម្លាប់ដោយប្រើថ្នាំពុល នៅព្រលានយន្តហោះនៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ