ក្រសួង​មហាផ្ទៃច្រានចោល​ការ​ផ្គូផ្គងតួរនាទី​សម្រាប់លោក​ ស ខេង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

ខុទ្ទកាល័យ​លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​ច្រាន​ចោល​ការលើក​ឡើង​របស់​មន្រ្តី​គណបក្ស​សង្គោះជាតិ​ ដែលក្រសួងនេះអះអាងថា​ជា​ការ​ផ្គូផ្គង​រក្សា​ដំណែង​របស់លោក​ស ខេងជា​ឧបនាយករដ្ឋ​មន្រ្តី​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៨។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយចេញ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ហើយVODទទួល​បាន​នៅ​ថ្ងៃ​សៅរ៍នេះ​​ខុទ្ទកាល័យ​របស់​លោក​ ស ខេង បានរំលឹកថា​ដោយ​ស្រង់​សំដី​របស់លោក គង់ គាំ​ ទីប្រឹក្សាជាន់​ខ្ពស់គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ថ្លែងថា​គណបក្ស​នេះ​មានបំណង​រក្សាទុក​លោក ស ខេង​ ធ្វើ​ជា​ឧប​នាយក​រដ្ឋមន្រ្តី។ ក្នុង​សេចក្តី​ថ្លែងការណ៍ដដែល​បាន​ចាត់ទុក​ការលើកឡើងនេះថា​បង្កប់​នូវ​គំនិត​ទុច្ចរិត​ដោយ​បន្លំ​យក​ឈ្មោះ​លោក ស ខេង ​ទៅ​ប្រើ​ប្រាស់​ក្នុង​បំណងធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ និង​ក្នុងគោល​បំណង​កេង​ចំណេញ​នយោបាយ។​ សេចក្តី​ថ្លែង​ការណ៍​ក៏​ចាត់ទុក​ការលើកឡើង​របស់​លោក គង់ គាំ​ ថា​ជា​ការ​ប្រមាថមាក់ងាយ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅលើ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់លោក​ ស ខេង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានឲ្យដឹងថា រយៈពេល១៤ថ្ងៃ​នៃ​ការ​ឃោសនា​​បោះឆ្នោត​ឃុំសង្កាត់ គ.ជ.ប ទទួលបាន៧៨បណ្តឹង ពីគណបក្សនយោបាយ​នៅទូទំាង​រាជ​ធានី-ខេត្ត។ ពាក្យបណ្តឹងទំាងនោះរួមមាន ៥៣បណ្តឹងមកពីបក្សប្រជាជនកម្ពុជា ២០បណ្តឹងមកពីបក្សសង្គ្រោះជាតិ ១បណ្តឹង​​មកពី​បក្សហ្វ៊ុន​ស៊ិនប៉ិច ៤បណ្តឹងមកពីពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ