បុណ្យខួប១ឆ្នាំនៃឃាតកម្ម​លើ​លោក កែម ឡី នឹង​ធ្វើ​នៅ​ខែក្រោយ

រូបសំណាក់លោក កែម ទ្បី (រូបភាពពីហ្វេសប៊ុក)

ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី  នឹងរៀបចំពិធីបុណ្យគម្រប់ខួប១ឆ្នាំ ដើម្បីឧទិ្ទកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ​លោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងម៉ាតមួយកន្លែង ស្ថិតនៅម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ។

នៅក្នុងលិខិតជូនដំណឹងឲ្យដឹងថា ពិធីបុណ្យគម្រប់ខួប១ឆ្នាំ លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ នឹងរៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅឯភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយពីលោកធ្វើការបកស្រាយលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិមួយដែលនិយាយពីការរកស៊ីរបស់ត្រកូល«ហ៊ុន»។

បើទោះជាការបាញ់​ស​ម្លា​​ប់នេះមា​នរយៈ​ពេលជិ​ត១ឆ្នាំហើយ ប៉ុន្តែរដ្ឋាភិបាលមិនទាន់ចាប់ខ្លួនអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី មកផ្តន្ទាទោសបាននៅឡើងទេ ក្រៅពីចាប់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ហៅ​ ជួប សម្លាប់ នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ