សមត្ថកិច្ចកម្ពុជាអឹបអូសសាច់ខូចគុណភាពនាំចូលពីថៃ៥០០គីឡូក្រាម​

មន្រ្តីកាំកុងត្រូលខ្មែរប្រចាំច្រកតំបន់ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងនៅថ្ងៃសុក្រនេះ​ បានត្រួតពិនិត្យ និង អឹបអូសផលិតផលអាហារខូចគុណភាព ដែលនាំចូលពីថៃ ក្នុងបំណងយកមកលក់នៅក្នុងប្រទេសកម្ពុជា។​

មន្រ្តីកាំកុងត្រូលខ្មែរប្រចាំច្រកតំបន់ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងនៅថ្ងៃសុក្រនេះ​ បានត្រួតពិនិត្យ និង អឹបអូសផលិតផលអាហារខូចគុណភាព ដែលនាំចូលពីថៃ ក្នុងបំណងយកមកលក់នៅក្នុងប្រទេសកម្ពុជា។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា សមត្ថកិច្ច​បានបង្រ្កាបផលិតផលម្ហូបអាហារ សង្ស័យផលិតផល ខូចគុណភាព រួមមាន ឆ្អឹងមាន់ សាច់មាន់ និង សាច់ជ្រូក ខ្លាញ់ជ្រូក ប្រហែលជាង៥០០គីឡូក្រាម ដឹកតាមរទះកម្មករ នាំពីផ្សារថៃចូលមកស្រុកសំពៅលូន។

បន្ទាប់ពីការឃាត់ទុក ហើយពិនិត្យឃើញថា ផលិតផលអាហារទាំងនោះខូចគុណភាព សមត្ថកិច្ចក៏បានដុតកំទេចផលិតផលទាំងនោះចោល នៅព្រឹកថ្ងៃទី៣០ខែមិថុនានេះ។​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។