បក្សកាន់អំណាចទម្លាយថា ការកែច្បាប់លើកទី២ មកពីខ្លាចមហាអំណាចនាំ លោក សម រង្ស៊ី ចូលកម្ពុជា

លោក ឈាង វុន និងលោក លោក យ៉ែម បុញ្ញឫទ្ធ (ហួត វុទ្ធី)

មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជាទម្លាយថា​ គោលបំណងនៃការជំរុញឲ្យ​កែ​ច្បាប់​គ​ណ​​​​​ប​​​​​ក្ស​នយោ​បាយលើកទី២នេះ លោកថាដើម្បីទប់ស្កាត់កុំឲ្យមហាអំណាចនាំលោក ​ស​ម រង្ស៊ី ចូល​កម្ពុ​ជាវិញ។

ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៦ខែកក្កដានេះ ទាក់ទងសេចក្តីព្រាងច្បាប់ស្តីពីគណបក្សនយោ​បាយ ដែលលោក ហ៊ុន សែន បញ្ជាឲ្យកែជាលើកទី២នេះ អ្នកនាំពាក្យតំណាងរាស្ត្រគណ​​បក្ស​ប្រជា​ជន លោក ឈាង វុន ថ្លែងថា សេចក្តីព្រាងច្បាប់ដែលនឹ​​ងដាក់ឲ្យ​សភា​​អនុ​​ម័ត​នៅ​​ថ្ងៃចន្ទប្តាហ៍ក្រោយនោះ លោកថានឹង​រា​រាំង​​មិនឲ្យដាក់តាំងរូប លោក សម រង្ស៊ី នៅ​​ទីសា​ធារ​ណៈ​​ដូច​មុន​ៗទៀតទេ ដោយថាលោក សម រង្ស៊ី ជាទណ្ឌិត។

លោក ឈាង វុន បន្តទៀតថា ច្បាប់នោះក៏នឹងទប់ស្កាត់មិនឲ្យមហាអំណាចណាមួយ ប្រើឥទ្ធិពល នាំ​លោ​​​ក សម រង្ស៊ី ចូល​ក​ម្ពុ​ជាវិញផងដែរ។

លោកថា៖ «នៅលើពិភពលោកយើងនេះ ប្រទេសមហាអំណា​ច តែងតែចង់បានប្រទេសតូច​ៗធ្វើជារណប​របស់ខ្លួន​ ​អាហ្នឹងធំណាស់ នៅក្នុងទស្សនរបស់យើង។ ហើយអ្នកនៅខាងក្រៅ [សម រង្ស៊ី]នេះគាត់គិ​តថាគាត់​នឹងវិលមកវិ​ញនៅថ្ងៃណាមួយតាមរយៈមហាអំណាចជួយគាត់មកៗ។ បើកាលណាជួយគាត់មក វាអា​ចធ្វើ​ឲ្យប៉ះ​ពាល់សង្គមជាតិរបស់កម្ពុជា ធ្វើឲ្យបែកបាក់សង្គមជាតិ របស់យើង​។​​ មិ​​ន​មែនតែ​ប៉ុណ្ណឹងទេ គណបក្ស​ប្រជាជនការពារច្បាប់ អនុវត្តនីតិរដ្ឋ យើម៉េចយើ​ងម៉េចបណ្តោយ​ឲ្យ​ទណ្ឌិតមួ​យមកបាន​កើត។ ដឹងអញ្ចឹ​ងទៅ​មានការប្រឈមគ្នាៗ មានការបែកបាក់ជាតិ ការពុះជាតិជាង២ ជា​៣ ជា៤ ដែលអាចធ្វើ​ឲ្យយើងមា​នគ្រោះ​ថ្នាក់ថ្ងៃក្រោយ។នៅក្នុងចំនុចហ្នឹងដែលខ្ញុំចង់និយាយប្រាប់ ដើម្បី​កុំ​ឲ្យ​​ម​ហា​អំណាចលូកដៃ​ចូលក្នុងប្រទេ​សយើងបាន​»។

ប៉ុន្តែ​​អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធ ថ្លែងជំទាស់ទៅនឹង​គោល​បំណ​ង​​រ​ប​ស់តំណាងរាស្ត្រគណបក្សប្រជាជនម្ពុជានេះ ដោយលោកថាបញ្ហាជាតិធំៗដែលត្រូវធ្វើ គឺគោ​ល​​ន​យោបាយផ្សះផ្សាជាតិ ការប្រកួតប្រជែងគោលនយោបាយ ការប្រកួតប្រជែងការ​អភិ​វឌ្ឍ​ជាតិ ដោះស្រា​យ​ប​ញ្ហាអយុ​ត្តិ​ធម៌​សង្គម ចំណាកស្រុក និងរកទីផ្សា​រឲ្យកសិករជាដើម។​

លោក យ៉ែម បុញ្ញឫទ្ធ ថ្លែងបែប ឌឺដងដូចនេះថា៖ «បើសិនជាទណ្ឌិតហ្នឹងគ្មានការគាំទ្រពីពលរដ្ឋ ចង់​យក​ទៅ​​តាំង​កន្លែងណា ទៅបិទនៅកន្លែងណាក៏គ្មានណាចាប់អារម្មណ៍ ក៏គ្មាននណាយកចិត្តទុកដា​ក់ដែរ។ ដូច្នេះ​បើថាគណបក្សហ្នឹងចង់កេងចំណេញ ចង់បានសន្លឹកឆ្នោត ទុកឲ្យគណបក្សហ្នឹ​ងរលាយដោយខ្លួ​​នឯ​ង​តែ​​​ម្តងទៅ ពីព្រោះរាស្ត្រជាអ្នកសម្រេច»។

អ្នកស្រាវជ្រា​វពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថា ការព្យាយាមធ្វើច្បាប់​បែបនេះ អា​ច​ជា​​​យុទ្ធសា​ស្ត្រយកប្រៀបលើដៃគូប្រកួត ដូចដែលគណបក្សនេះធ្លាប់យកប្រៀ​បលើ​គណ​បក្ស​ហ្វ៊ុន​ស៊ិ​​​នប៉ិច ដោយធ្វើច្បាប់ឯកព័ន្ធភាព ប្រឆាំងនឹងសម្តេចក្រុមព្រះ។​

ប៉ុន្តែ​លោ​ក មាស នី រំឭកថា ​ល្បែ​ង​នយោ​​​បាយ ដែលអ្នកនយោបាយកំ​ពុ​ង​លេ​ងនេះ លោកថាមិន​បាន​ផ្តល់​ប្រ​យោ​​ជន៍ ដ​ល់ប្រទេសជាតិទេ​។

យ៉ាងក៏ដោយលោក ឈាង វុន អះអាងថា គណបក្សប្រជាជនកម្ពុជា នឹងមិនប្រើប្រាស់ច្បាប់ថ្មីនេះ ទៅ​រំលា​​យ​គ​ណបក្សសង្គ្រោះជាតិចោលដូចការលើកឡើង របស់មជ្ឈដ្ឋានមួយចំនួនទេ ដោយថា បើ​មេដឹ​ក​នាំ​​​គណបក្សនោះ មិនបំពានច្បាប់នេះ និងការពារថា បក្សកា​ន់អំ​ណា​ចក៏ត្រូវការពង្រឹ​ងយន្តការប្រ​ជា​ធិបតេ​យ្យ​ តា​​​ម​រយៈ​​មានដៃគូប្រកួត ដែលមានកម្លាំងប្រហាក់ប្រហែលគ្នាដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ