បេក្ខជនប្រឡងជាង១៣ម៉ឺននាក់ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ

សិស្សកំពុងប្រលងបាក់ឌុប (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

បេក្ខជនជាង ១០​ម៉ឺន ៣​ពាន់​នាក់ នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​ក្រសួង​អប់រំ​ប្រកាស​ថា នឹង​មាន​ឈ្មោះ​ចូល​រួម​ប្រឡង​​ថ្នាក់​ជាតិ ឬ​បាក់ឌុប នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​ថ្ងៃ​ប្រឡង​បញ្ចប់​ការ​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា នៅ​ថ្ងៃ​ទី​២១ ខែ​សីហា​ខាង​មុខ។

ក្រសួង​បាន​បញ្ជាក់​ថា បេក្ខជន​ប្រឡង​ ១០​៣​ ១១២​នាក់ នឹង​ត្រូវ​បែង​ចែក​ឲ្យ​ប្រឡង​នៅ​តាម​មណ្ឌល​សរុប ១៧៨​មណ្ឌល នៅ​ទូទាំង​ប្រទេស។

ដូច​ទៅ​នឹង​ការ​ប្រឡង​ថ្នាក់​ជាតិ​ពីរ​បី​ឆ្នាំ​មុន​ដែរ ក្រសួង​បាន​លើក​ឡើង​អំពី​ការ​រឹត​បន្តឹង​វិន័យ​នៃ​ការ​ប្រឡង​ដដែល និង​ប្រាប់​ទៅ​បេក្ខជន​កុំ​ឲ្យ​ប្រព្រឹត្ត​ខុស​ពី​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង។

ចំណែក​ឯ​លទ្ធផល​នៃ​ការ​ប្រឡង ក្រសួង​បញ្ជាក់​ថា នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា នៅ​តាម​បណ្ដា​ខេត្ត​នានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ